Showing posts with label Post. Show all posts
Showing posts with label Post. Show all posts

Sunday, August 6, 2017

របៀបបង្កើត Folder ដោយគ្មានឈ្មោះ

តើអ្នកទាំងអស់គ្នា ដឹងពីរបៀបបង្កើត Folder ដោយមិនបាច់ដាក់ឈ្មោះទេ? វិធីនេះខ្ញុំបានដឹង​ហើយ​ចង់​ចែករំលែកដល់អ្នកដែរ ។ ហើយវិធីនេះគឺងាយស្រួលទេ ជាដំបូងគឺអ្នកគ្រាន់តែបង្កើត Folderមួយ ហើយលុបឈ្មោះ New Folder ចាស់ចោល បន្ទាប់មកទៀត ចុច Alt + 255 រួចចុច Enter ។

ចំណាំៈ ការប្រើ Number Key គឺប្រើនៅខាងស្តាំ នៃផ្នែក Keyboard ។


Thursday, October 4, 2012

របៀបកំណត់មិនឲ្យ Right Click នៅលើ Blogger ក្នុង JavaScript

ជាធម្មតានៅពេលដែលយើងបង្កើតគេហទំព័រអ្វីមួយយើងបានរៀបចំឯកសារមករៀបចំប្រកាស (Post) នៅលើគេហទំព័ររបស់យើង។ ប៉ុន្ដែប្រសិនបើយើងមិនចង់ឲ្យអ្នកដទៃចំលងយក​ឯកសារ​របស់យើង គឺយើងមានវិធីសាស្ត្រដើម្បីកំណត់មិនឲ្យចំលងបាន ។ ដូចនេះបណ្ដាញអាយធីសូម​ណែនាំអំពីកូដ JavaScript សម្រាប់បិទមិនឲ្យគេចំលងយកឯកសារយើងបាន ។ សូមមើល​នូវវិធីសាស្ត្រខាងក្រោមៈ
១. សូមធ្វើការ Log In ក្នុង Blogger
២. បន្ទាប់មកទៀតចុច More Option 
រួចហើយជ្រើសយក Layout
៣. យកពាក្យ Add a Gadget

៤. បន្ទាប់មកទៀត វានឹងចេញផ្ទាំងមួយទៀត សូមជ្រើសរើសយក HTML/JavaScript
៥. ជំហាននេះសូមធ្វើការកូដយកទៅដាក់ ហើយធ្វើការ Save ជាការស្រេច ។


សូមរីករាយ!!!!! :D

Thursday, July 19, 2012

Windows 8 Release Preview AIO x86-x64 All Editions [Original]

Windows 8 Release Preview AIO x86-x64 All Editions [Original] គឺជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft ដែលទើបតែដាក់ឲ្យទាញយកទៅប្រើប្រាស់ថ្មីៗនេះផងដែរ ។ ហើយឥឡូវនេះបណ្ដាញអាយធីសូមនាំយកបង្ហាញនឹងអំពី Windows 8 Release Preview AIO x86-x64 All Editions [Original]  ម្ដងទៀត ។

Applications : Windows : English
Windows 8 Release Preview AIO x86-x64 All Editions
No Product Key Required
Available Editions
Windows 8 Release Preview Professional Edition x86 and x64
Windows 8 Release Preview Core Edition x86 and x64
Windows 8 Release Preview Professional WMC (With Media Center) x86 and x64
ប្រភេទ File: Torrent [ទំហំ: 19.91 KB]
ទំហំ: 3.90 GB
Download: Windows 8 Release Preview AIO x86-x64 All Editions

បង្កើត​រូបភាព Emoticons Facebook Chat ឲ្យធំ

កាលពីមុនបណ្ដាញអាយធីបានបង្ហាញអំពី ពណ៌តួអក្សរសម្រាប់ Facebook Chat រួចមកម្ដងមកហើយ ។ ហើយម្ដងនេះសូមបង្ហាញអំពី ការបង្កើតរូបភាព Emoticons Facebook Chat ដែលមានទំហំរូបភាពធំបាន ដោយអាចបង្កើតដោយខ្លួនឯងបាន សូមមើលវិធីខាងក្រោមៈ
- ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ smileyti.me
-  ហើយ upload នូវរូបភាពដែលលោកអ្នកចង់បាន
- បន្ទាប់មកវាយ captcha
- ហើយចុច ប៊ូតុង Upload Now
- សូមមើលរូបបន្ថែមខាងក្រោម
លទ្ធផល៖
កូដ៖
[[531474520212159]] [[531474516878826]] [[531474530212158]] [[531474526878825]] [[531474523545492]]
[[531474616878816]] [[531474626878815]] [[531474623545482]] [[531474620212149]] [[531474633545481]]
[[531474736878804]] [[531474730212138]] [[531474733545471]] [[531474726878805]] [[531474720212139]]
[[531474843545460]] [[531474836878794]] [[531474833545461]] [[531474840212127]] [[531474846878793]]
[[531474996878778]] [[531474990212112]] [[531474980212113]] [[531474986878779]] [[531475000212111]]

កម្មវិធីចាក់ Multimedia SMPlayer


លោកអ្នកដែលនិយមចូលចិត្តទស្សនា Multimedia​នៅលើម៉ាស៊ីន​កុំព្យួទ័រ​ប្រាកដ​ជាកាន់តែងាយ​ស្រួលថែម​​ទៀត​ក្រោយ​ពីមាន​កម្មវិធី SMPlayer  ជាក់ជាមិនខាន ។ ព្រោះកម្មវិធី SMPlayer គឺជាកម្មវិធីមួយដែលអាចឲ្យលោកអ្នកចាក់នៅគ្រប់ឯកសារដូចជា វីដេអូចំរៀង ជាដើម ដោយមិនបាច់តំឡើង Video/Audio codes ដទៃទៀតឡើយ ។ ហើយវាក៏អាចចាក់ឌីស DVD ។ ជាងនេះទៅទៀតកម្មវិធីនេះបានបន្ថែមលក្ខណៈពិសេសមួយ គឺវាចង់ចាំនូវរាល់ឯកសារដែលអ្នកបានចាក់និងបានកែប្រែហើយ ។ ដូច្នេះរាល់ពេលដែលលោកអ្នកមើលវីដេអូដល់ចំណុចណាមួយបិទចោលវា នឹងចងចាំចំណុចដែលលោកអ្នកបានមើលនោះនៅពេលដែលបើកមើលបន្តទៀត ។

ទាញយក SMPLAYER

Or

ចុចទីនេះដើម្បីទាញយក

របៀបបិទ Process ឲ្យបិទលឿននៅក្នុង Windows XP

បងប្អូនទាំងអស់គ្នាធ្លាប់ជួបបញ្ហានៅពេលបិទកុំព្យូទ័រមានភាពយឺតយ៉ាវ មែនទេ? ឥឡូវនេះបណ្ដាញអាយធីសូមបង្ហាញគន្លឹះខ្លះៗដើម្បីបិទនូវ Process ទាំងនោះ សូមមើលនូវវិធីខាងក្រោមៈ
១. ចូល Start –> Run (Windows + R) វាយ msconfig –> OK ឬ Enter, បន្ទាប់មកចុច Startup Tab ធ្វើការ ដកធី(Uncheck) នូវ Process ណាមួយដែលយើងចង់បិទវា មិនឲ្យដំណើរការនៅពេលបិទ ឬបើកនូវកុំព្យួទ័រ  រួចហើយ ចុច Ok។
២. ចូល Start –> Run (Windows + R) វាយ Secpol.msc –> OK ឬ Enter, ចុចលើ Local Policies –> Security Options បន្ទាប់មកមើលពាក្យ Clear Virtual memory pagefile នៅខាងស្ដាំដៃ ដើម្បី Disabled ។
បន្ទាប់ទៀតចុចផ្ទួនពីរដងនៅលើវា (Double Click) វានឹង Show ផ្ទាំងថ្មីមួយទៀតឡើង
ជ្រើសយក Disabled —> Ok ។
៣. Uninstalled នៅកម្មវិធីណាដែលមិនប្រើប្រាស់ ឬបិទដំណើរការវាចោល
៤. ប្រើប្រាស់កម្មវិធីណាដែលអាចលុបនូវប្រភេទ File ឥតប្រយោជន៍ចេញមានដូចជា temporary internet files, browser history, cookies ជាដើម ។



Sunday, June 17, 2012

វិធីសាស្ដ្រ Upload Video ទៅក្នុង Youtube ឲ្យបានច្រើនជាង ១៥នាទី

Youtube គឺជាវេបសាយមួយដែលមានតួនាទីក្នុងការផ្ទុកនូវឯកសារវីដេអូ ដែលក្នុងវេប​សាយនោះ​ក៏ផ្ដល់ឲ្យយើង​ Upload Video បានផងដែរ ។ ប៉ុន្តែវាក៏បាន​កំណត់ឲ្យ​យើង​ Upload បានត្រឹមតែ ១៥ នាទី ចុះមកក្រោម ប្រសិនបើយើង​មិនបានចូលទៅកំណត់វានោះ ។ ចឹងដើម្បីចូលទៅកំណត់​សូមចូលទៅអនុវត្តតាមវិធីខាងក្រោមៈ
១. ចូលទៅកាន់វេបសាយ Youtube
២. ប្រសិនបើលោកអ្នកមាន Account របស់ Google (Gmail) ហើយនោះ​គ្រាន់តែចុច​ Login  នៅត្រង់ជ្រុងខាងស្ដាំ​កំពូលខាងលើ ហើយបញ្ចូល​ E-mail និង Password ជាការស្រេច ។ តែបើមិនមានលោកអ្នកគ្រាន់តែចុច Create Account ទៅបានហើយ ។
៣. នៅពេលដែលលោកអ្នកបាន Login នោះវានឹងបង្ហាញដូចរូបខាងក្រោម
សូមធ្វើការចុច ត្រង់រង្វង់ក្រហម ពាក្យ Video Manager
ចុច Create a channel
៤. បន្ទាប់មកអ្នកនឹងឃើញផ្ទាំងថ្មីមួយទៀត
ប្រសិនបើអ្នកចង់ប្ដូរ User name ចុចត្រង់កន្លែងលេខពីដូចនៅក្នុងរូប ហើយធ្វើការចុច​ Ok, I’m ready to Continue ដូចត្រង់លេខកន្លែងលេខ១ នៅក្នុងរូប
៥. ពេលនោះវានឹងបង្ហាញផ្ទាំងមួយទៀត
សូមធ្វើការចុចត្រង់អក្សរ Increase your Limit ដូចនៅក្នុងរូបខាងលើ តែប្រសិនបើមិន​មានដូចករណីខាងលើសូមធ្វើដូចរូបខាងក្រោមវិញ


ត្រង់រូបលេខ ៣ ប្រសិនបើចង់ Upload Video ដោយមិនបាច់កំណត់គឺបានតែ ១៥នាទីយ៉ាងច្រើន ។ ចំណែកត្រង់រូបលេខ៤(Old Design) វិញគឺចូលទៅដើម្បីកំណត់ ឬបង្កើត ទំហំនៃការ Upload Video ។
៦. ក្រោយពីលោកអ្នកអនុវត្តជំហានខាងលើហើយវានឹងបង្ហាញជំហានមួយទៀត

នៅត្រង់លេខ៧នៅក្នុងរូបខាងលើ សូមធ្វើការចុចត្រង់អក្សរ Increase your Limit ដូចនៅក្នុងរូបខាងលើ
៧. ជំហានបន្ទាប់


- ត្រង់លេខ ៨ សូមធ្វើការ ជ្រើសយកតំបន់ប្រទេស
- ត្រង់លេខ ៩ សូមធ្វើការបញ្ចូលលេខទូរសព្ទដើម្បីទទូលលេខសំងាត់ពីក្រុមហ៊ុន (855…………..)
- រួចរាល់ហើយចុច Submit ត្រង់គូសរង្វង់លេខ១០
- សូមធ្វើការបញ្ចូលលេខសំងាត់ រួចហើយចុច ពាក្យ Verify
៨. ក្រោយពីលោកអ្នកចុច Verify ហើយនោះវានឹងបង្ហាញផ្ទាំងមួយទៀត ថាលោកអ្នកបានកំណត់បានដោយជោគជ័យហើយ ។

- ដូច្នេះលោកអ្នកអាច Upload Video បានហើយ គឺ Upload Video បានច្រើនជាង ១៥ នាទី ដែលមានទំហំឯកសាររហូតដល់ទៅជាង 20GB ឯណោះ ។
សូមរីករាយទាំងអស់គ្នា !!!! :D

Tuesday, June 5, 2012

គន្លឹះក្នុងការធ្វើឲ្យ Firefox ដើរលឿន


កម្មវិធីជា Mozilla Firefox ក៏ជាកម្មវិធីមួយដ៏មានប្រជាប្រិយភាពផងដែរ ​ ក្នុងចំណោម ​Web Browser ជាច្រើនគឺមានដូចជា Google Chrome, Internet Explorer, Safari ជាដើម ។ ដើម្បីឲ្យមានភាពរហ័សនឹងមានភាពលឿនជាងមុន​សូមអនុវត្តតាមជំហាន​ដូចខាងក្រោមៈ
1. ជាដំបូងលោកអ្នកត្រូវបើក Firefox web browser​ ជាមុនសិន បន្ទាប់មក​វាយ about:config ហើយចុច Enter key ។

Friday, May 4, 2012

ការបំលែងពី Text ទៅ MP3

សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ​ ខ្ញុំសូមណែនាំបង្ហាញអំពីការបំលែង ពីតួអក្សរទៅ MP3 ។ គឺងាយបំផុតលោកអ្នកគ្រាន់តែ វាយអត្ថបទ ឬCopy អត្ថបទយកទៅដាក់ជាការស្រេច ។ ហើយលោកអ្នកអាចជ្រើលរើសភាសា, សម្លេងមនុស្សប្រុស និងស្រី បានតាមចិត្ត ។

សូមចុចកន្លែងនេះ vozme
ទាំងនេះសង្ឍឹមថាលោកអ្នកនឹងពេញចិត្ត!!!!!!!!!!!!!!!!!!!!!!!!!!


កម្មវិធីរចនារូបភាព Gimp សម្រាប់ Windows

កម្មវិធី Gimp គឺជាកម្មវិធីមួយដែលអាចឲ្យយើង ធ្វើការរចនានូវ Graphic បានមិនចាញ់កម្ម​វិធី Photoshop ឡើយ ហើយកម្មវិធីនេះ​មានការនិយមប្រើនៅ​ក្នុង​​ប្រព័ន្ធ​ប្រតិបត្តិការ Linux មិនសូវមានអ្នកប្រើនៅក្នុង Windows ឡើយ ។ ឥឡូវនេះ​បណ្ដាញអាយធី បានស្រាវជ្រាវយកមេរៀន និងកម្មវិធីរបស់ Gimp ដូចខាងក្រោមៈ
ទាញយកមេរៀន  Gimp ចុចទីនេះ
ទាញយកកម្មវិធី  Gimp ចុចទីនេះ



Wednesday, March 7, 2012

គេហទំព័រថ្មីរបស់បណ្តាញអាយធី

សួស្តីអ្នកទាំងអស់គ្នា បណ្តាញអាយធីមានផ្ទះថ្មីមួយទៀតគឺជាឈ្មោះដដែល ។ សូមជួយគាំទ្រផង ដើម្បីជាការលើកទឹកចិត្ត សូមអរគុណ!  ចុចទីនេះ http://bondanhit.info/



សៀវភៅ Statistics

តើអ្នកទាំងអស់គ្នាធ្លាប់ដែលបានសិក្សាអំពីមេរៀន Statistic ទេ? មេរៀន Statistic គឺជាប្រភេទមេរៀន​ដែលសិក្សាអំពីការស្ថិតិនូវចំនួនអ្វីមួយ ឬធ្វើការគណនា ................ជាដើម ។ ហាស ហា អត់ចេះគណិត​វិទ្យាអីតិចសោះ ។

Tuesday, March 6, 2012

អត្ថន័យនៃឈ្មោះ Domain Name

         តើអ្នកទាំងអស់គ្នាស្គាល់ Domain name ទេ? Domain name គឺជាឈ្មោះដែន ឬអាសយដ្ខានជា​លេខរបស់ម៉ាស៊ីនបម្រើ SMTP (Simple Message Transfer Protocol) Server ។ បើយោងតាម Microsoft Computer Dictionary បោះពុម្ពលើកទី៥ ថា domain name n. An address of a network connection that identifies the owner of that address in a hierarchical format: server.organization.type. For example, www.whitehouse.gov identifies the Web server at the White House, which is part of the U.S. government.
Domains នៅលើបណ្តាញអ៊ីនធឺណេត
Domain ប្រភេទអង្គភាព
.aero Air-transport industry
.biz Businesses
.com Commercial
.coop Cooperatives
.edu Educational
.gov Nonmilitary agency, United States federal government
.info Unrestricted use
.int International organization
.mil United States military
.museum Museums
.name Individuals
.net Network provider
.org Nonprofit organization
.pro Professional workers
Domain ប្រទេស
.ac Ascension Island
.ad Andorra
.ae United Arab Emirates
.af Afghanistan
.ag Antigua and Barbuda
.ai Anguilla
.al Albania
.am Armenia
.an Netherlands Antilles
.ao Angola
.aq Antarctica
.ar Argentina
.as American Samoa
.at Austria
.au Australia
.aw Aruba
.az Azerbaijan
.ba Bosnia and Herzegovina
.bb Barbados
.bd Bangladesh
.be Belgium
.bf Burkina Faso
.bg Bulgaria
.bh Bahrain
.bi Burundi
.bj Benin
.bm Bermuda
.bn Brunei
.bo Bolivia
.br Brazil
.bs Bahamas, The
.bt Bhutan
.bv Bouvet Island
.bw Botswana
.by Belarus
.bz Belize
.ca Canada
.cc Cocos (Keeling) Islands
.cd Congo (DRC)
.cf Central African Republic
.cg Congo
.ch Switzerland
.ci Côte d‘Ivoire
.ck Cook Islands
.cl Chile
.cm Cameroon
.cn China
.co Colombia
.cr Costa Rica
.cu Cuba
.cv Cape Verde
.cx Christmas Island
.cy Cyprus
.cz Czech Republic
.de Germany
.dj Djibouti
.dk Denmark
.dm Dominica
.do Dominican Republic
.dz Algeria
.ec Ecuador
.ee Estonia
.eg Egypt
.er Eritrea
.es Spain
.et Ethiopia
.fi Finland
.fj Fiji Islands
.fk Falkland Islands (Islas Malvinas)
.fm Micronesia
.fo Faroe Islands
.fr France
.ga Gabon
.gd Grenada
.ge Georgia
.gf French Guiana
.gg Guernsey
.gh Ghana
.gi Gibraltar
.gl Greenland
.gm Gambia, The
.gn Guinea
.gp Guadeloupe
.gq Equatorial Guinea
.gr Greece
.gs South Georgia and the South Sandwich Islands
.gt Guatemala
.gu Guam
.gw Guinea-Bissau
.gy Guyana
.hk Hong Kong SAR
.hm Heard Island and McDonald Islands
.hn Honduras
.hr Croatia
.ht Haiti
.hu Hungary
.id Indonesia
.ie Ireland
.il Israel
.im Man, Isle of
.in India
.io British Indian Ocean Territory
.iq Iraq
.ir Iran
.is Iceland
.it Italy
.je Jersey
.jm Jamaica
.jo Jordan
.jp Japan
.ke Kenya
.kg Kyrgzstan
.kh Cambodia
.ki Kiribati
.km Comoros
.kn St. Kitts and Nevis
.kp North Korea
.kr Korea
.kw Kuwait
.ky Cayman Islands
.kz Kazakhstan
.la Laos
.lb Lebanon
.lc St. Lucia
.li Liechtenstein
.lk Sri Lanka
.lr Liberia
.ls Lesotho
.lt Lithuania
.lu Luxembourg
.lv Latvia
.ly Libya
.ma Morocco
.mc Monaco
.md Moldova
.mg Madagascar
.mh Marshall Islands
.mk Macedonia, Former Yugoslav Republic of
.ml Mali
.mm Myanmar
.mn Mongolia
.mo Macau SAR
.mp Northern Mariana Islands
.mq Martinique
.mr Mauritania
.ms Montserrat
.mt Malta
.mu Mauritius
.mv Maldives
.mw Malawi
.mx Mexico
.my Malaysia
.mz Mozambique
.na Namibia
.nc New Caledonia
.ne Niger
.nf Norfolk Island
.ng Nigeria
.ni Nicaragua
.nl Netherlands, The
.no Norway
.np Nepal
.nr Nauru
.nu Niue
.nz New Zealand
.om Oman
.pa Panama
.pe Peru
.pf French Polynesia
.pg Papua New Guinea
.ph Philippines
.pk Pakistan
.pl Poland
.pm St. Pierre and Miquelon
.pn Pitcairn Islands
.pr Puerto Rico
.ps Palestinian Authority
.pt Portugal
.pw Palau
.py Paraguay
.qa Qatar
.re Reunion
.ro Romania
.ru Russia
.rw Rwanda
.sa Saudi Arabia
.sb Solomon Islands
.sc Seychelles
.sd Sudan
.se Sweden
.sg Singapore
.sh St. Helena
.si Slovenia
.sj Svalbard and Jan Mayen
.sk Slovakia
.sl Sierra Leone
.sm San Marino
.sn Senegal
.so Somalia
.sr Suriname
.st São Tomé and Príncipe
.sv El Salvador
.sy Syria
.sz Swaziland
.tc Turks and Caicos Islands
.td Chad
.tf French Southern and Antarctic Lands
.tg Togo
.th Thailand
.tj Tajikistan
.tk Tokelau
.tm Turkmenistan
.tn Tunisia
.to Tonga
.tp East Timor
.tr Turkey
.tt Trinidad and Tobago
.tv Tuvalu
.tw Taiwan
.tz Tanzania
.ua Ukraine
.ug Uganda
.uk United Kingdom
.um U.S. Minor Outlying Islands
.us United States
.uy Uruguay
.uz Uzbekistan
.va Vatican City
.vc St. Vincent and the Grenadines
.ve Venezuela
.vg Virgin Islands, British
.vi Virgin Islands
.vn Vietnam
.vu Vanuatu
.wf Wallis and Futuna
.ws Samoa
.ye Yemen
.yt Mayotte
.yu Yugoslavia
.za South Africa
.zm Zambia
.zw Zimbabwe
មើលជាភាសាខ្មែរ នៅលើវីគីភេឌា ចុចទីនេះ

Friday, March 2, 2012

ប្តូរ Style ពីវីនដូរ ៧ទៅ Android

     Style ថ្មីមកទៀតហើយ តើអ្នកទាំងអស់គ្នាធ្លាប់ប្រើ Style នេះនៅ? កន្លងទៅប៉ុន្មានថ្ងៃនេះ ខ្ញុំបាន​ប្រកាស អំពី Style របស់ Linux រួចទៅហើយ ហើយម្តងនេះខ្ញុំសូមបង្ហាញអំពី Style របស់ Android វិញម្តង ។សូមមើលរូបខាងក្រោមនេះវា យ៉ាងម៉េចដែរ ? ឡូយអត់?
រូបភាព Boot Screen



ប្រសិនបើអ្នកចង់បានសូមចុច

X64: Download
X86: Download

Thursday, March 1, 2012

តើធ្វើដូចម្តេចទើបដឹងថា កុំព្យូទ័រឆ្លងមេរោគ?


    មេរោគ គឺជាកម្មវិធី ឬជា Script តូចមួយដែលត្រូវបានឆ្លងចូលទៅក្នុងកុំព្យូទ័រ​រយៈការ​ប្រើ​ប្រាស់ឧបកណ៍មួយចំនួនដូចជា Flash, Memory Card, Diskette ឬក៏ External Hard Disk ជាដើម​ ដោយគ្មានការ​ប្រុងប្រយ័ត្ន​ ហើយវាចាប់ផ្តើម​ដំណើរការដោយខ្លួនងដោយគ្មាន​ការអនុញ្ញាត​ទៅ​តាម​ប្រភេទ​មេរោគដែលត្រូវ​បាន​បង្កើត​ឡើង ។ ប្រសិន​បើមេរោគឆ្លងចូលទៅក្នុងកុំព្យូទ័រ​​វាបានបង្ករ​ឲ្យកុំព្យូទ័រយើង​មានបញ្ហា​មួយចំនួនដូចជា ចូលទៅលុបកសារ​ដែលផ្ទុកនៅក្នុង​កុំព្យូទ័រ​,  លុបកម្មវិធី​ដែលមាននៅក្នុងកុំព្យូទ័រ ហើយក៏មាន​ប្រភេទមេរោគខ្លះក្រោយ​ពេល​ដែលវា​បានឆ្លង​ចូលទៅក្នុង​កុំព្យូទ័រ វាមានសមត្ថភាព និងឥទ្ធិពល​យ៉ាងខ្លាំងរហូតឈានដល់​ការបំផ្លាញ​ Hardware ដែលមាន​នៅ​ក្នុងកុំព្យូទ័រតែម្តង ។ ចំណែកប្រភេទមេរោគខ្លះទៀតវិញ គឺវាគ្រាន់តែផ្តល់ការ​រំខាន​តិចតួច​ប៉ុណ្ណោះ ដូចជា កាត់​បន្ថយល្បឿន​កុំព្យូទ័រ ឧស្សាហ៍បង្ហាញ​ផ្ទាំង Message Error មិនអាចស្តាប់​ចម្រៀង និង​ថត​ចម្លង​កសារ​បាន​ព្រមទាំងមានបញ្ហាជា​ច្រើនទៀត​ដែលមិនអាច​រៀបរាប់អស់​បាន ។      ​ដើម្បីឲ្យស្រប​ទៅនឹង​ចំណងជើងនៃ​ប្រធាន​បទខាងលើ​ថា តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​កុំព្យូទ័រឆ្លង​មេរោគ? ខ្ញុំសូម​ណែនាំ​វិធីសាស្ត្រ​ខ្លះៗ ដែលអាច​ឲ្យ​យើង​ដឹង​ថា​ កុំព្យូទ័រ​របស់យើងបាន​ឆ្លង​មេរោគ ឬអត់ ។
១. កុំព្យូទ័រកាន់តែយឺតទៅៗ
            ល្បឿនកុំព្យូទ័រ​កាន់តែយឺតទៅៗ គឺកត្តាមួយដែលអាចបង្កឡើងដោយ​​មេរោគផងដែរ ប៉ុន្តែវាមិន​មែនសុទ្ធតែបង្កឡើងដោយមេរោគសុទ្ធសាធនោះដែរ ជួនការអាចបណ្តាលមកពីកុំព្យូទ័រ របស់លោក​អ្នកចាស់ សមត្ថភាពមិនដល់កម្មវិធីដែលបាន​ដំឡើង​ ឬក៏បណ្តាលមកពី Hardware មានបញ្ហា​ដូច្នេះ​ដើម្បីឲ្យដឹងកាន់តែច្បាស់នូវបញ្ហាទាំងនេះសូមមើលខាងក្រោមៈ
- ត្រួតពិនិត្យមើល Hardware គឺយើងត្រួតពិនិត្យមើលថាតើវា​មានទំហំ​ប៉ុន្មាន ហើយ​ Hardware ដែលត្រួតពិនិត្យនោះមានដូចជា RAM, (Hard Disk), CPU និង VGA ជាដើម ។  ដើម្បីចូលទៅពិនិត្យមើលសូមចុច Start à Run រួចវាយពាក្យ dxdiag រួចចុច Enter Ok ពេលនោះវានឹងបង្ហាញរូបដូចខាងក្រោមៈ
ចំណាំៈ វិធីខាងលើវា មិនបង្ហាញព័ត៌មានដែលទាក់ទងទៅនឹង Hardware ទេ ប្រសិន​បើ​ចង់មើលថា Hardware មានទំហំប៉ុន្មាន សូមចូលទៅក្នុង Widows Explorer ឬចុចនៅលើ​​My Computer រួចម៉ៅស្តាំ(Right Click) លើ Drive ទាំងអស់ដែលមាននៅក្នុងកុំព្យូទ័រ​លើក​លែងតែ Drive CD-Rom បន្ទាប់មកធ្វើការបូកសរុបទំហំរបស់ Drive ទាំងអស់បញ្ចូលគ្នា​ជា​ការស្រេច ។
- លុបកម្មវិធីដែលមិនចាំបាច់ចោល គឺមានន័យថានៅពេលលោកអ្នក​បានតំឡើង​កម្មវិធី​ច្រើនចូលទៅក្នុងកុំព្យូទ័រ វាក៏បណ្តាលឲ្យកុំព្យូទ័រដើរយឺតផងដែរ ជាពិសេសកម្មវិធី​ដែល​មានទំហំធំ ។ ដើម្បីលុបកម្មវិធីដែលមិនចាំបាច់ យើងត្រូវចុច Start à Setting à Control Panel à Add or Remove programs ពេលនោះវានឹងបង្ហាញផ្ទាំងមួយ រួចជ្រើសរើស​កម្មវិធីណាដែលអ្នកគិតថាវា​មានទំហំធំ បណ្តាលឲ្យកុំព្យូទ័រដើរយឺត និងឥត​ប្រយោជន៍​មិនសូវប្រើប្រាស់ ។ 

-       រៀបចំកសារឲ្យមានសណ្តាប់ធ្នាប់ៈ ប្រសិនបើកុំព្យូទ័រអ្នកពោរពេញទៅដោយកសារ​ច្រើន នោះក៏អាចបង្កឲ្យកុំព្យូទ័រដើរយឺតផងដែរ ដូច្នេះលោកអ្នកត្រូវរៀបចំទុកដាក់វា​ដោយ​ធ្វើ Defragment ។ ដើម្បីធ្វើវាបាន ចូលទៅកាន់ Start  à All programs à Accessories à System Tool à Disk Defragmenter
បញ្ជាក់ៈ ប្រសិនបើលោកអ្នកអនុវត្តជំហានខាងលើរួចរាល់ហើយ ប៉ុន្តែកុំព្យូទ័រនៅ​តែមាន​ល្បឿនយឺតទៀត នោះបញ្ជាក់ថាកុំព្យូទ័ររបស់លោកអ្នកពិតជាត្រូវបានវាយប្រហារ​ដោយ​មេរោគហើយ ។
២. កុំព្យូទ័រតែងតែ Restart ដោយខ្លួន
កុំព្យូទ័រ គឺជាឧបករណ៍មួយដ៏ឆ្លាតវៃជាទីបំផុត ប៉ុន្តែទៅបីជាមានភាពឆ្លាតវៃយ៉ាងណាក៏ដោយ​ក៏វាអាចដំណើរការទៅបានលុះត្រាតែមានមនុស្សជាអ្នកបញ្ជាវា បើមិនដូច្នោះទេ វាពិតជាមិនអាចធ្វើ​ការងារអ្វីបានទាំងអស់ ហាក់ដូចជាដុំដែកមួយអញ្ចឹង ។ ហើយប្រសិនបើកំពុងប្រើប្រាស់ កុំព្យូទ័រស្រាប់​តែវា Restart ដោយខ្លួនវា គឺវា Restart ដោយខ្លួនវាបែបនេះក្នុងរយៈពេល ២ ទៅ៣ នាទីម្តង ។ ដើម្បី​ដឹងថា បញ្ហាដូចខាងលើអ្នកត្រូវត្រួតពិនិត្យមើលដូចជា
-       ត្រួតពិនិត្យមើល RAM ព្រោះ RAM ក៏ជាបញ្ហាអាចបណ្តាលធ្វើឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។
-       ត្រួតពិនិត្យមើលកម្មវិធីដែលបាន​តំឡើង ព្រោះកម្មវិធីមួយចំនួនក្រោយពេល​តំឡើង​ចូល​ទៅក្នុងម៉ាស៊ីន វាក៏អាចមានការប៉ះទង្គិចជាមួយ Hardware នៅក្នុង​ម៉ាស៊ីន នេះក៏ជាកត្តា​ធ្វើ​ឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។
ក្រោយពីលោកអ្នកត្រួតពិនិត្យរួចរាល់ហើយ កុំព្យូទ័រនៅតែ Restart ទៀតនោះ បញ្ជាក់ថា​កុំព្យូទ័ររបស់ត្រូវបានវាយប្រហារដោយមេរោគហើយ ។
. តែងតែបង្ហាញផ្ទាំង Error Message
កុំព្យូទ័រលោកអ្នកតែងតែបង្ហាញផ្ទាំង Error Message នោះក៏មិនប្រាកដថា អាចបណ្តាលមក​ពីមេរោគនោះទេ ព្រោះពេលខ្លះប្រសិនបើកុំព្យូទ័រឧស្សាហ៍ត្រូវបានបិទដោយមិនត្រឹមត្រូវ វាអាច​បណ្តាលឲ្យបាត់ File របស់ Windows ដូច្នេះវាក៏បង្ហាញផ្ទាំង Error Message នេះឡើង ។ ដើម្បីសដឹង​ថាបញ្ហានេះជាមេរោគ ឬអត់នោះ លោកអ្នកត្រូវតែ Repair Windows ដើម្បីឲ្យវា Copy File ដែលបាន​បាត់ចូលទៅកាន់ទីតាំងដើមវិញ ។ នៅពេលលោកអ្នក Repair រួចរាល់ហើយ នៅតែមានបញ្ហាផ្ទាំង Error Message កើតឡើង នោះកុំព្យូទ័ររបស់ អ្នកប្រាកដ ជាត្រូវបាន វាយប្រហារដោយមេរោគផងដែរ ។
. មិនអាចប្រើប្រាស់ ឬ Copy កសារចូល Hard Drive បាន
ប្រសិនបើកុំព្យូទ័រលោកអ្នកមិនអាចបើក ឬ copy កសារចូល Hard Drive បាន នោះវាជា​កត្តា​មួយដែលពិបាកបំផុត ព្រោះ Drive គឺជាកន្លែងសម្រាប់ផ្ទុកនូវរាល់បណ្តុំព័ត៌មា ន ដែលទាក់ទងទៅនឹង​កុំព្យូទ័រទាំងអស់ ។ ប៉ុន្តែករណីលោកអ្នកមិនអាចចូលទៅប្រើប្រាស់បាននោះ មិនប្រាកដថា វា​បណ្តាលមកពីមេរោគនោះទេ ព្រោះហេតុអ្វី? ព្រោះឥឡូវនេះមានកម្មវិធីជា ច្រើនដែល អាច Lock ដើម្បី​បន្ថែមសុវត្ថិភាពទៅឲ្យ Drive ឬតាមវិធីដែលមានស្រាប់នៅក្នុង កុំព្យូទ័រដូចជា ការប្រើប្រាស់ Group Policy Regedit ជាដើម ។
. មិនអាចបើកកម្មវិធីមកដំណើរការបាន
មានប្រភេទមេរោគខ្លះនៅពេល​ដែលវាឆ្លងចូលទៅក្នុងកុំព្យូទ័រហើយ វាបានចូលទៅបំផ្លាញFile ដំណើរការកម្មវិធីទាំងឡាយដែលបានដំឡើងចូលទៅក្នុងកុំព្យូទ័រ ។ ដូច្នេះប្រសិនបើលោកអ្នកជួបនូវ​បញ្ហាដូចនេះមែននោះ កុំព្យូទ័ររបស់អ្នកប្រាកដជាត្រូវបានវាយប្រហារដោយមេរោគហើយ ។
. មិនអាច Print កសារបាន
ប្រសិនបើអ្នកមិនអាច Print កសារបាន សូមពិនិត្យមើល Printer និង Drive Printer ឲ្យបាន​ត្រឹមត្រូវជាមុនសិន ប្រសិនបើវាគ្នាបញ្ហាអ្វីទេ នោះមានន័យថា បញ្ហាដែលអ្នកមិនអាច Print កសារ​បាន នោះបណ្តាលមកពីការវាយប្រហារដោយមេរោគហើយ ។
. ទំហំកសារកាន់តែធំខុសពីធម្មតា
មេរោគខ្លះក្រោយពីពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមិនមានផលប៉ះពាល់អ្វី​ធ្ងន់ធ្ងរ​ដល់កុំព្យូទ័រនោះទេ វាគ្រាន់តែចូលទៅបង្កើន​ទំហំកសារដែលវា​បានរក្សារទុកនៅក្នុង​កុំព្យូទ័រតែ​ប៉ុណ្ណោះ ។
. ឧស្សាហ៍លោតផ្ទាំងខ្មៅមករំខាន
ប្រភេទមេរោគខ្លះទៀត នៅពេលដែលវា បានឆ្លងចូលទៅក្នុងកុំព្យូទ័រហើយ វាតែងតែលោត​ផ្ទាំងខ្មៅ មករំខាន ហើយនៅពេលដែលលោកអ្នកបើកមើល Website ឬក៏កម្មវិធីទាំងឡាយណា​ដែល​ទាក់ទងទៅនឹង​មេរោគ ហើយមេរោគប្រភេទនេះ នឹងបិទ Website ឬកម្មវិធីនោះចោលភ្លាម ។ មេរោគ​ប្រភេទនេះអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត ប្រសិនបើវាឆ្លងចូលកុំព្យូទ័រគឺមានការពិបាកកំចាត់វាជាទី​បំផុត ។
. មិនអាចបង្ហាញ File និង Folder ដែលលាក់ខ្លួនបាន
Hidden File and Folder គឺជាប្រភេទកសារម្យ៉ាងរបស់ Windows ដែលត្រូវបានលាក់ ខ្លួននៅ​ក្នុងកុំព្យូទ័រដើម្បីជៀសវាង​ការប៉ះទង្គិចណា​មួយដោយ​ចៃដន្យ ។ ប៉ុន្តែមានករណីមួយចំនួន​ដែលអ្នក​ចាំ​បាច់ត្រូវការប្រើប្រាស់កសារប្រភេទនេះ​ ។ ដើម្បីចូលបើកវាឲ្យដំណើរការ ចូលទៅក្នុង windows Explorer រួចចុច Tool Menu រួចហើយចុចជ្រើសរើស Folder Option នៅពេលនោះវានឹង​បង្ហាញផ្ទាំង​មួយ បន្ទាប់មកចុច Tab View សូមមើលរូបខាងក្រោមៈ

ក្រោយមកលោកអ្នកត្រូវយក Mouse ចុចលើពាក្យ Show hidden file and folder ដូចរូបខាង​លើ រួចចុចប៊ូតុង Ok នៅពេលនោះអ្នកនឹងឃើញកសារ និង Folder ដែលបានលាក់​ត្រូវបាន​បង្ហាញ​ឡើង ។ ប៉ុន្តែអ្វីដែលអ្នកចាប់អារម្មណ៍នោះ គឺក្រោយពីអ្នកបានកំណត់ដូចខាងលើ រួចរាល់ហើយ បែរ​ជាកសារ និង Folder ទាំងឡាយមិនបានបង្ហាញ​ឡើងមកទេ ហើយនៅពេលអ្នក ចូលទៅ​ក្នុង Folder Option ម្តងទៀត ស្រាប់តែចំណុច Show hidden files and folders ដែលអ្នកបានជ្រើសរើស​បែរជាមិន​មានអ្វីទាំងអស់ដូចរូបខាងក្រោមៈ

ដូច្នេះប្រសិនបើលោកអ្នកជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ​ នេះបញ្ជាក់ថា កុំព្យូទ័រលោក​អ្នកពិតជាត្រូវបានឆ្លងមេរោគហើយ ។
១០. មិនអាចបើកតួនាទីរបស់ Folder Option និង Task Manager បាន
១១. បាត់កសារ Office កសារ Audio និងកសាររូបភាព
មេរោគប្រភេទនេះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ ប្រាកដជាធ្លាប់ជួបប្រទះនូវបញ្ហានេះ​ជា​ញឹកញាប់ហើយ ព្រោះថា មេរោគប្រភេទខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ​ហើយ វាបានចូលទៅបំផ្លាញកសារមួយចំនួនចោលតែម្តង ។
១២. ម៉ោង និងកាលបរិច្ឆេទ ថ្ងៃខែឆ្នាំកុំព្យូទ័រ Error
បញ្ហានេះលោកអ្នកត្រូវត្រួតពិនិត្យមើលថ្ម CMOS អ្នកសាកល្បងដូរវាសាកមើល ប្រសិនបើ​ដូរហើយនៅតែមាន Error ទៀត ម៉ោង និង ថ្ងៃខែឆ្នាំតែងដើរមិនត្រូវ នោះបញ្ជាក់ថា កុំព្យូទ័ររបស់​លោកអ្នកត្រូវបានវាយប្រហារដោយមេរោគហើយ ។
បញ្ជាក់ៈ ចំពោះរោគសញ្ញាទាំងឡាយដែលបានរៀបរាប់ខាងលើ គឺជារោគសញ្ញាដែល​ឧស្សាហ៍កើតមានចំពោះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ ហើយមិនមែនមានត្រឹមតែ​រោគសញ្ញា ប៉ុណ្ណឹង​ទេ មានច្រើនទៀត ដែលមិនអាចរៀបរាប់ឲ្យអស់បាន ។
រក្សាសិទ្ធិដោយៈ បណ្តាញអាយធី


Tuesday, February 28, 2012

ប្តូរ Style ពីវីនដូរ ៧ទៅLinux(Gnome Skin)

តើអ្នកទាំងអស់គ្នាចង់លេង Style Linux នៅក្នុងវិនដូរ ៧ អត់? បច្ចុប្បន្ននេះមានបច្ចេកវិទ្យាកាន់តែ​ទំនើបទៅៗ ធ្វើឲ្យយើងតាមស្ទើមិនទាន់ ហើយក្នុងនោះដែរ ការរចនា Interface ក៏កាន់តែច្រើនទៅៗ ផង​ដែរ ដូចជា Windows, Mac os, Linux, ...... ជាដើម ។ ហើយក្នុងនោះដែរ ក៏ត្រូវបានគេ រចនា Gnome Skin ដែលអាចឲ្យយើងប្រើបាននៅលើ Windows 7 បានផងដែរ ។ ឥឡូវនេះខ្ញុំសូមណែនាំ​កម្មវិធីមួយដែរ អាចឲ្យ​យើង​ប្តូរ Interface ពីវីនដូរ ៧ ឲ្យដូចជា Linux ចឹង ។ ខាងក្រោមនេះជារូបភាព

ទាញយក Gnome Skin Pack (64 bit) ចុច DOWNLOAD NOW
ទាញយក Gnome Skin Pack (32 bit) ចុច DOWNLOAD NOW

Wednesday, February 22, 2012

SWISH MAX v4 Full

លោកអ្នកមានការពិបាកក្នុង​​​​ការបង្កើតរូបភាពមានចលនា Style Effect ដ៏ស្រស់ស្អាតដោយប្រើកម្ម​វិធី​ Adobe Flash ឬក៏កម្មវិធីផ្សេងៗច្រើនទៀត ។ ចំពោះកម្មវិធីខាងលើគឺមានការពិបាក និងមានភាពស្មុក​ស្មាញមួយចំនួនដោយទាមទារឲ្យលោកអ្នកមានគំនិតច្នៃប្រឌិតព្រមទាំងមានចំណេះដឹងឲ្យបាន​ច្រើនទៅលើកម្មវិធីទាំងនោះ ។ ដើម្បីជួយសម្រួលដល់លោកអ្នកឲ្យមានភាពងាយស្រួល ខ្ញុំសូម​ណែ​នាំកម្មវិធីមួយដែលមានភាពងាយស្រួល ដើម្បីបង្កើតតួអក្សរមានចលនាដ៏អស្ចារ្យដោយប្រើកម្មវិធី Swish Max ។ SWISH Max 4 គឺជាកម្មវិធីដែលមានសមត្ថភាពអាចឲ្យយើងរចនារូបភាព ឬតួអក្សរ​មាន​ចលនា Style Effect ផ្សេងៗ សម្រាប់យកទៅដាក់នៅលើ វេបសាយ មិនចាញ់កម្មវិធី Adobe Flash ប៉ុន្មាន​ឡើយ ។ ជាមួយកម្មវិធី Swish Max នេះលោកអ្នកចំណាយពេលតិចក្នុងការបង្កើត Style Animation ព្រោះវាបានផ្តល់ជូននូវគំរូ Effect ដល់ទៅជាង ១៥០ ប្រភេទផ្សេងៗគ្នាដូចជា Explode, Vortex, 3D Spin និង Shake ជាដើម​ ។ ហើយយើងអាច Export វាទៅជា File ដែលមាន Extension SWF, HTML, AVI ជាដើម ។
ប្រព័ន្ធដំណើរការ៖ All Window
រយៈពេលប្រើប្រាស់ៈ ប្រើបានរហូត

Friday, February 17, 2012

របៀប Crack កម្មវិធី IDM ដែលមិន Full

ខ្ញុំគិតថាកម្មវិធី IDM គឺជាកម្មវិធីមួយដែលល្អសម្រាប់ទាញយកទិន្នន៏យពី Internet ។ ក៏ប៉ុន្តែវាក៏មានបញ្ហាខ្លះដែរ ដោយវាជួនកាលវាទាមទារឲ្យធ្វើការ Crack ឬទិញ បើមិនទិញវា​ នោះវា​នឹងចេញសារប្រាប់ថា កម្មវិធីនឹងប្រើបានតែ ៣០ ថ្ងៃប៉ណ្ណោះ(Trial Version) ។ ចឹងដើម្បីដោះស្រាយ នូវបញ្ហានេះ សូមមើលពីរបៀបធ្វើដូចខាងក្រោមៈ
១. ចុចលើ "Registration"
២. បញ្ចូលព័ត៌មាននៅក្នុងប្រអប់
៣.​ហើយបន្ទាបមកបញ្ចូល Serial ក្នុងចំណោមខាងក្រោម
RLDGN-OV9WU-5W589-6VZH1
HUDWE-UO689-6D27B-YM28M
UK3DV-E0MNW-MLQYX-GENA1
398ND-QNAGY-CMMZU-ZPI39
GZLJY-X50S3-0S20D-NFRF9
W3J5U-8U66N-D0B9M-54SLM
EC0Q6-QN7UH-5S3JB-YZMEK
UVQW0-X54FE-QW35Q-SNZF5
FJJTJ-J0FLF-QCVBK-A287M

៤. ហើយចុចអូខេ នោះវានឹងចេញវាចេញសារប្រាប់ថា Error ដែលអ្នកបានបញ្ចូលចុះឈ្មោះ គឺដោយ​សារអ្នកប្រើ fake serial key ហើយ IDM នឹងចាកចេញ ។
៥. ម្តងនេះចូលទៅកាន់ C:\WINDOWS\system32\drivers\etc\hosts
៦. បើក hosts file តាម Notepad
៧. ហើយសូម Copy ពាក្យខាងក្រោម ទៅដាក់ខាងក្រោមពាក្យ 127.0.0.1 localhost

127.0.0.1 tonec.com
127.0.0.1 www.tonec.com
127.0.0.1 registeridm.com
127.0.0.1 www.registeridm.com
127.0.0.1 secure.registeridm.com
127.0.0.1 internetdownloadmanager.com
127.0.0.1 www.internetdownloadmanager.com
127.0.0.1 secure.internetdownloadmanager.com
127.0.0.1 mirror.internetdownloadmanager.com
127.0.0.1 mirror2.internetdownloadmanager.com


៨. ជាចុងក្រោយសូមចុច Save ។ ហើយសូមចូលទៅចុចកម្មវិធី IDM ពេលនោះវានឹង Convert IDM ឲ្យ​ប្រើ​បានរហូត ។
សូមសំណាងល្អ!

Thursday, February 16, 2012

ពាក្យបញ្ជា Opera Keyboard Shortcut

សូមណែនាំអំពី ពាក្យបញ្ជាShortcut key នៅក្នុង Opera វិញម្តង។


Tabs
Ctrl + T :Open a new tab
Ctrl + W :Close a tab
Ctrl + Tab :Cycle between tabs

System keys
Ctrl + O :Open file
Ctrl + S :Save copy of page
Shft + P rint preview (toggle)
Ctrl + P rint page
Ctrl + Q :Close Opera

Scrolling
Up arrow :One line up
Down arrow :One line down
Left arrow :One character to the left
Righ arrow :One character to the right
Page Up :One screen up
Page Down :One screen down
Ctrl + Page Up :One screen to the left
Ctrl + Page Down :One screen to the right
Home :Go to top.
End :Go to bottom

Zooming
+ or 0 :Zoom in 10%
- or 9 :Zoom out 10%
Ctrl + or 8 :Zoom in 100%
Ctrl – or 7 :Zoom out 100%
6 :Restore zoom to 100%

Navigation
Shft + Up arrow :Next link up
Shft + Down arrow :Next link down
Shft + Left arrow :Next link to the left
Shft + Right arrow :Next link to the right
Enter :Activate link
Shft + Enter :Activate link in new tab

History
Z revious page in history
X :Next page in history
F5 or Ctrl + R :Reload the current page
Shft + Z :Rewind
Shft + X :Fast forward
Alt + Z :Show entire backward history
Alt + X :Show entire forward history

Find
Ctrl + F :Find text in page
Ctrl + G :Find next instance of text
Ctrl + Shft + G :Find previous instance of text
, (comma) :Find text in links in page

Display
F11 :Use entire screen for viewing page
Shft + F11 retend to be small-screen device

E-mail
Ctrl + K :Check e-mail
Ctrl + E :Write new message
Ctrl + S :Save message draft (continue later)
Ctrl + Shft + S :Send composed message
J :Go to next e-mail
U :Go to previous e-mail
H or Shft + J :Go to next unread e-mail
Y or Shft + U :Go to previous unread e-mail
Alt + Up :Scroll up in mail body (even when focus in mail list)
Alt + Down :Scroll down in mail body (even when focus in mail list)
I :Toggle view message list/message body/list and body
Right arrow :Expand current thread
Left arrow :Close current thread
Shft + Right arrow :Expand all threads
Shft + Left arrow :Close all threads
K :Mark selected e-mail as read
G :Mark selected e-mail as read, and go to next unread e-mail
T :Mark selected e-mail as read, and go to previous unread e-mail
Shft + K :Mark selected e-mail as unread
Ctrl + Shft + A :Mark all e-mail in active view as read
R :Reply to message
Shft + R :Reply to all recipients of message, including sender
F :Forward e-mail
D :Redirect e-mail
សូមរីករាយ និងជួយគាំទ្រប្លុកខ្មែរ! សូមអរគុណ!

Keyboard Shortcut សម្រាប់ Ubuntu

ម្តងនេះ ខ្ញុំសូមណែនាំអំពីពាក្យបញ្ជា Shortcut key ដែលមានការប្រើប្រាស់នៅក្នុង Ubuntu សម្រាប់អ្នក​ដែលប្រើប្រាស់ប្រតិបត្តិការ Ubuntu ដូចមានខាងក្រោមៈ



General keyboard shortcuts

Ctrl + A = Select all
Ctrl + C = Copy the highlighted content to clipboard
Ctrl + V = Paste the clipboard content
Ctrl + N = New (Create a new document, not in terminal)
Ctrl + O = Open a document
Ctrl + S = Save the current document
Ctrl + P = Print the current document
Ctrl + W = Close the close document
Ctrl + Q = Quit the current application

Keyboard shortcuts for GNOME desktop

Ctrl + Alt + F1 = Switch to the first virtual terminal
Ctrl + Alt + F2(F3)(F4)(F5)(F6) = Select the different virtual terminals
Ctrl + Alt + F7 = Restore back to the current terminal session with X
Ctrl + Alt + Backspace = Restart GNOME
Alt + Tab = Switch between open programs
Ctrl + Alt + L = Lock the screen.
Alt + F1 = opens the Applications menu
Alt + F2 = opens the Run Application dialog box.
Alt + F3 = opens the Deskbar Applet
Alt + F4 = closes the current window.
Alt + F5 = unmaximizes the current window.
Alt + F7 = move the current window
Alt + F8 = resizes the current window.
Alt + F9 = minimizes the current window.
Alt + F10 = maximizes the current window.
Alt + Space = opens the window menu.
Ctrl + Alt + + = Switch to next X resolution
Ctrl + Alt + - = Switch to previous X resolution
Ctrl + Alt + Left/Right = move to the next/previous workspace

Keyboard shortcuts for Terminal

Ctrl + A = Move cursor to beginning of line
Ctrl + E = Move cursor to end of line
Ctrl + C = kills the current process.
Ctrl + Z = sends the current process to the background.
Ctrl + D = logs you out.
Ctrl + R = finds the last command matching the entered letters.
Enter a letter, followed by Tab + Tab = lists the available commands beginning with those letters.
Ctrl + U = deletes the current line.
Ctrl + K = deletes the command from the cursor right.
Ctrl + W = deletes the word before the cursor.
Ctrl + L = clears the terminal output
Shift + Ctrl + C = copy the highlighted command to the clipboard.
Shift + Ctrl + V (or Shift + Insert) = pastes the contents of the clipboard.
Alt + F = moves forward one word.
Alt + B = moves backward one word.
Arrow Up/Down = browse command history
Shift + PageUp / PageDown = Scroll terminal output

Keyboard shortcuts for Compiz

Alt + Tab = switch between open windows
Win + Tab = switch between open windows with Shift Switcher or Ring Switcher effect
Win + E = Expo, show all workspace
Ctrl + Alt + Down = Film Effect
Ctrl + Alt + Left mouse button = Rotate Desktop Cube
Alt + Shift + Up = Scale Windows.
Ctrl + Alt + D = Show Desktop
Win + Left mouse button = take screenshot on selected area
Win + Mousewheel = Zoom In/Out
Alt + Mousewheel = Transparent Window
Alt + F8 = Resize Window
Alt + F7 = Move Window
Win + P = Add Helper
F9 = show widget layer
Shift + F9 = show water effects
Win + Shift + Left mouse button = Fire Effects
Win + Shift + C = Clear Fire Effects
Win + Left mouse button = Annotate: Draw
Win + 1 = Start annotation
Win + 3 = End annotation
Win + S = selects windows for grouping
Win + T = Group Windows together
Win + U = Ungroup Windows
Win + Left/Right = Flip Windows

Keyboard shortcut for Nautilus

Shift + Ctrl + N = Create New Folder
Ctrl + T = Delete selected file(s) to trash
Alt + ENTER = Show File/Folder Properties
Ctrl + 1 = Toggle View As Icons
Ctrl + 2 = Toggle View As List
Shift + Right = Open Directory (Only in List View)
Shift + Left = Close Directory (Only in List View)
Ctrl + S = Select Pattern
F2 = Rename File
Ctrl + A = Select all files and folders
Ctrl + W = Close Window
Ctrl + Shift + W = Close All Nautilus Windows
Ctrl + R = Reload Nautilus Window
Alt + Up = Open parent directory
Alt + Left = Back
Alt + Right = Forward.
Alt + Home = go to Home folder
Ctrl + L = go to location bar
F9 = Show sidepane
Ctrl + H = Show Hidden Files
Ctrl + + = Zoom In
Ctrl + - = Zoom Out
Ctrl + 0 = Normal Size

(ប្រសិនបើអ្នកចង់កំណត់ Shortcut key ដោយខ្លួនឯង សូមចូលទៅកាន់ System->Preferences->Keyboard Shortcuts)

Twitter Delicious Facebook Digg Stumbleupon Favorites More