Sunday, June 17, 2012

វិធីសាស្ដ្រ Upload Video ទៅក្នុង Youtube ឲ្យបានច្រើនជាង ១៥នាទី

Youtube គឺជាវេបសាយមួយដែលមានតួនាទីក្នុងការផ្ទុកនូវឯកសារវីដេអូ ដែលក្នុងវេប​សាយនោះ​ក៏ផ្ដល់ឲ្យយើង​ Upload Video បានផងដែរ ។ ប៉ុន្តែវាក៏បាន​កំណត់ឲ្យ​យើង​ Upload បានត្រឹមតែ ១៥ នាទី ចុះមកក្រោម ប្រសិនបើយើង​មិនបានចូលទៅកំណត់វានោះ ។ ចឹងដើម្បីចូលទៅកំណត់​សូមចូលទៅអនុវត្តតាមវិធីខាងក្រោមៈ
១. ចូលទៅកាន់វេបសាយ Youtube
២. ប្រសិនបើលោកអ្នកមាន Account របស់ Google (Gmail) ហើយនោះ​គ្រាន់តែចុច​ Login  នៅត្រង់ជ្រុងខាងស្ដាំ​កំពូលខាងលើ ហើយបញ្ចូល​ E-mail និង Password ជាការស្រេច ។ តែបើមិនមានលោកអ្នកគ្រាន់តែចុច Create Account ទៅបានហើយ ។
៣. នៅពេលដែលលោកអ្នកបាន Login នោះវានឹងបង្ហាញដូចរូបខាងក្រោម
សូមធ្វើការចុច ត្រង់រង្វង់ក្រហម ពាក្យ Video Manager
ចុច Create a channel
៤. បន្ទាប់មកអ្នកនឹងឃើញផ្ទាំងថ្មីមួយទៀត
ប្រសិនបើអ្នកចង់ប្ដូរ User name ចុចត្រង់កន្លែងលេខពីដូចនៅក្នុងរូប ហើយធ្វើការចុច​ Ok, I’m ready to Continue ដូចត្រង់លេខកន្លែងលេខ១ នៅក្នុងរូប
៥. ពេលនោះវានឹងបង្ហាញផ្ទាំងមួយទៀត
សូមធ្វើការចុចត្រង់អក្សរ Increase your Limit ដូចនៅក្នុងរូបខាងលើ តែប្រសិនបើមិន​មានដូចករណីខាងលើសូមធ្វើដូចរូបខាងក្រោមវិញ


ត្រង់រូបលេខ ៣ ប្រសិនបើចង់ Upload Video ដោយមិនបាច់កំណត់គឺបានតែ ១៥នាទីយ៉ាងច្រើន ។ ចំណែកត្រង់រូបលេខ៤(Old Design) វិញគឺចូលទៅដើម្បីកំណត់ ឬបង្កើត ទំហំនៃការ Upload Video ។
៦. ក្រោយពីលោកអ្នកអនុវត្តជំហានខាងលើហើយវានឹងបង្ហាញជំហានមួយទៀត

នៅត្រង់លេខ៧នៅក្នុងរូបខាងលើ សូមធ្វើការចុចត្រង់អក្សរ Increase your Limit ដូចនៅក្នុងរូបខាងលើ
៧. ជំហានបន្ទាប់


- ត្រង់លេខ ៨ សូមធ្វើការ ជ្រើសយកតំបន់ប្រទេស
- ត្រង់លេខ ៩ សូមធ្វើការបញ្ចូលលេខទូរសព្ទដើម្បីទទូលលេខសំងាត់ពីក្រុមហ៊ុន (855…………..)
- រួចរាល់ហើយចុច Submit ត្រង់គូសរង្វង់លេខ១០
- សូមធ្វើការបញ្ចូលលេខសំងាត់ រួចហើយចុច ពាក្យ Verify
៨. ក្រោយពីលោកអ្នកចុច Verify ហើយនោះវានឹងបង្ហាញផ្ទាំងមួយទៀត ថាលោកអ្នកបានកំណត់បានដោយជោគជ័យហើយ ។

- ដូច្នេះលោកអ្នកអាច Upload Video បានហើយ គឺ Upload Video បានច្រើនជាង ១៥ នាទី ដែលមានទំហំឯកសាររហូតដល់ទៅជាង 20GB ឯណោះ ។
សូមរីករាយទាំងអស់គ្នា !!!! :D

0 បញ្ចេញមតិ:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More