Showing posts with label New Technology. Show all posts

Wednesday, February 29, 2012

រំលឹកនៅក្នុងឆ្នាំ ១៩៥៦ Hard Disk មានតែ 5MB

     មែនហើយកាលពីសម័យមុនដោយសារតែបច្ចេកវិទ្យាមិនទាន់មានការរីកចម្រើន សម្ភារៈនិយម​ក៏មិនសូវទាន់មានសម្បូរដែរ ។ ក្នុងនោះដែរ បច្ចេកវិទ្យាកុំព្យូទ័រក៏មិនសូវទាន់រីកចម្រើនផងដែរ ដែលនៅឆ្នាំ១៩៥៦ ក្រុមហ៊ុន IBM បានវិនិយោគ បង្កើតនូវ Disk drive ឡើង ។
- កាលពីឡើយ Disk Drive គឺមានទំហំធំ ជាងទូរទឹកកកដល់ទៅពីរដង ហើយផ្ទុកឯកសារ​បានត្រឹមតែ​5MB ប៉ុណ្ណោះ ។
- ចំណែកឯ តម្លៃវិញគឺ $10,000/MB ($10,000 per MB) ហើយមកដល់​បច្ចុប្បន្ននេះ​វិញ Hard Disk គឺមានតម្លៃថោក គឺប្រហែលជា 50c/GIGABYTE (ឬ 0.05c per MB) ។
- Platter (ថាស) នៃ Hard Disk វិញ មានរង្វិលជុំ ប្រហែល 100 mile/hour ។ 

Tuesday, January 17, 2012

តើ Laptop, Notebook, Netbook និង Tablet PC ខុសគ្នាត្រង់ណាទៅ?

Laptop, Notebook, Netbook និង Tablet PC ជាប្រភេទកុំព្យូទ័រដែលអាចដាក់ខ្លួនបាន (ចល័តបាន)ដោយសារវាមាន battery សម្រាប់ធ្វើការនៅពេលដែលយើងមិនមានអគ្គិសនីសម្រាប់ប្រើប្រាស់ ។ ប៉ុន្តែប្រភេទកុំព្យូទ័រទាំងនេះបានបែងចែកទៅតាមប្រភេទរៀងៗខ្លួន ។
Laptop
គឺជាកុំព្យូទ័រមាន Keyboard ពេញលក្ខណៈ, monitor អាចបត់បាន និង មានភ្ជាប់មកជាមួយនូវ optical or floppy disk ។ ជាទូទៅមានសមត្ថភាពដូចទៅនឹង desktop ដែរ គ្រាន់តែវាងាយស្រួលដាក់តាមខ្លួន ។
Notebook
គឺជាកុំព្យូទ័រមាន Keyboard ពេញលក្ខណៈ, monitor អាចបត់បាន ប៉ុន្តែវាមិនមាននូវ CD Drive វាសម្រាប់តែការ check Internet ឬ ក៏ធ្វើការវាយអត្ថបទតែប៉ុណ្ណោះ ម៉្យាងទៀតវាមានកម្រាស់ស្តើង និង មានទម្ងន់ស្រាលជាង laptop
Netbook Mini PC
គឺជាកុំព្យូទ័រមាន Keyboard ពេញលក្ខណៈ, monitor អាចបត់បាន ហើយមានទំហំតូច និង មិនមាន CD Drive ទេតែវាមានមកនូវជាមួយ Port សម្រាប់ភ្ជាប់ទៅ External Device វាសម្រាប់មើលឯកសារ មេរៀន ឬ ធ្វើការបញ្ចាំងជាវីដេអូ និង Power Point តែប៉ុណ្ណោះ ដោយវាមានទំហំកាន់តែស្រាល និង កាន់ថ្មបានយូរជាង Laptop និង Notebook
Tablet PC
គឺជាប្រភេទកុំព្យូទ័រម៉្យាងដែលប្រើនូវការ Touch Screen ភាគច្រើនវាមិនមាន keyword ភ្ជាប់មកជាមួយទេ ។ Tablet PC មិនមានទំហំ CPU ធំសម្រាប់ធ្វើការដូចជាការ design ឬ ដំណើរការកម្មវិធី ធំៗបានទេ ។ វាអាចត្រឹមតែធ្វើការកត់ត្រានូវព័ត៌មានជំនួសកុំព្យូទ័រតែប៉ុណ្ណោះ ដោយសារវាមានលក្ខណៈពិសេស គឺវាធ្វើការ Stand by ដូចនេះវាអាចបើក និង បើកលឿន ស្ទើរតែដូចទូរសព្ទដែរ ។
បញ្ជាក់ ៖ ខាងលើគ្រាន់តែជាព័ត៌មានទូទៅពី Laptop, Notebook, Netbook និង Tablet PC តែប៉ុណ្ណោះ ។ តាមការជាក់ស្តែងឧបករណ៍ខ្លះផលិតខុសពីការរៀបរាប់ខាងលើ ។

Twitter Delicious Facebook Digg Stumbleupon Favorites More