Tuesday, June 5, 2012

គន្លឹះក្នុងការធ្វើឲ្យ Firefox ដើរលឿន


កម្មវិធីជា Mozilla Firefox ក៏ជាកម្មវិធីមួយដ៏មានប្រជាប្រិយភាពផងដែរ ​ ក្នុងចំណោម ​Web Browser ជាច្រើនគឺមានដូចជា Google Chrome, Internet Explorer, Safari ជាដើម ។ ដើម្បីឲ្យមានភាពរហ័សនឹងមានភាពលឿនជាងមុន​សូមអនុវត្តតាមជំហាន​ដូចខាងក្រោមៈ
1. ជាដំបូងលោកអ្នកត្រូវបើក Firefox web browser​ ជាមុនសិន បន្ទាប់មក​វាយ about:config ហើយចុច Enter key ។

2. នៅក្នុង Filter bar វាយ network.http.pipelining ។ បន្ទាប់មក double-click នៅលើឈ្មោះដែលបាន Search ដើម្បីផ្លាស់ប្ដូរ​តម្លៃវា ពី False ទៅ True
3. បន្ទាប់មកនៅក្នុង Filter bar វាយ network.http.pipelining.maxrequests ។ បន្ទាប់មក double-click នៅលើឈ្មោះដែលបាន Search ដើម្បីផ្លាស់ប្ដូរ​តម្លៃវា ពី 4 ទៅតម្លៃដែលច្រើនជាង 4 ឡើងទៅគឺ​ចាប់ពី 10 ទៅ 30 ។ ចំណែកខ្ញុំបានដាក់តម្លៃខ្ពស់គឺ 30 ។
4. នៅក្នុង Filter bar វាយ network.http.proxy.pipelining ។ បន្ទាប់មក double-click នៅលើឈ្មោះដែលបាន Search ដើម្បីផ្លាស់ប្ដូរ​តម្លៃវា ពី False ទៅ True
5. នៅក្នុង Filter bar វាយ network.dns.disableIPv6 ។  បន្ទាប់មក double-click នៅលើឈ្មោះដែលបាន Search ដើម្បីផ្លាស់ប្ដូរ​តម្លៃវា ពី False ទៅ True
6. នៅក្នុង Filter bar វាយ plugin.expose_full_path ។ បន្ទាប់មក double-click នៅលើឈ្មោះដែលបាន Search ដើម្បីផ្លាស់ប្ដូរ​តម្លៃវា ពី False ទៅ True
7. នៅក្នុង Filter bar វាយ network.protocol-handler.external.ms-help ។ ម្ដងនេះអ្នកត្រូវបង្កើតឈ្មោះថ្មី ជាមួយតម្លៃជា Integer ។ ដើម្បីធ្វើដូច្នេះបានសូម right-click នៅលើ network.protocol-handler.external.ms-help យកពាក្យ New បន្ទាប់មកយក Integer ។ នៅក្នុងប្រអប់ New Integer value វាយឈ្មោះ nglayout.initialpaint.delay ហើយចុច OK ។ បន្ទាប់មកនៅក្នុងប្រអប់ Enter Integer value វាយលេខ 0 ហើយចុច OK ។
8. នៅក្នុង Filter bar វាយពាក្យនេះម្ដងទៀត  network.protocol-handler.external.ms-help ។ ចំណុចនេះលោកអ្នកក៏​ត្រូវបង្កើតឈ្មោះថ្មី ជាមួយតម្លៃជា Integer ផងដែរ ។ ដើម្បីធ្វើដូច្នេះបានគឺធ្វើដូចនឹងចំណុចទី 7 ដោយដាក់​ឈ្មោះ content.notify.backoffcount ហើយចុច OK ។ បន្ទាប់មកនៅក្នុងប្រអប់ Enter Integer value វាយលេខ 5 ហើយចុច OK ។
9. នៅក្នុង Filter bar វាយពាក្យនេះម្ដងទៀត  network.protocol-handler.external.ms-help ។ ចំណុចនេះលោកអ្នកក៏​ត្រូវបង្កើតឈ្មោះថ្មី ជាមួយតម្លៃជា Integer ផងដែរ ។ ដើម្បីធ្វើដូច្នេះបានគឺធ្វើដូចនឹងចំណុចទី 7 និងទី​8 ដែរ ដោយដាក់​ឈ្មោះ ui.submenuDelay ហើយចុច OK ។ បន្ទាប់មកនៅក្នុងប្រអប់ Enter Integer value វាយលេខ 0 ហើយចុច OK ។

0 បញ្ចេញមតិ:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More