នៅក្នុង Ms. Dos មានពីរគឺ Dos Prompt និង Dos Mod ។ Command Prompt ឬ Dos Prompt គឺជាប្រតិបត្តិការមួយដែលដំណើរការដោយសារពាក្យបញ្ជា និងពុំមាន Graphic Interface អ្វីឡើយ ហើយវាដំណើរការលើ Microsoft Windows ។ ចំណែកឯ Dos Mode វិញ វាដូចទៅនឹង Command Prompt ដែរតែវាមិនអាស្រ័យលើប្រព័ន្ធប្រតិបត្តិការរបស់ Microsoft Windows ឡើយ ។ Command Prompt មានតួនាទីសំខាន់ណាស់ ក្នុងការប្រើប្រាស់នូវពាក្យបញ្ជា ដើម្បីធ្វើកិច្ចការផ្សេងៗ ដូចជាលុបមេរោគ ជាដើម ហើយយើងអាចចូលប្រើប្រាស់វាបានតាមរបៀបដូចខាងក្រោមៈ
១. ចុចStart -> Programs -> Accessories -> Command Prompt
២. ចុច Start -> Run វាយពាក្យ CMD បន្ទាប់មកចុច OK
៣. ចុច My Computer -> Local Disk C: -> Windows -> System32 បន្ទាប់មក ចុច CMD.exe
ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនអាចចូលតាមរបៀបខាងលើបានអ្នកអាចអនុវត្តរបៀបមួយទៀត វិធីមួយនេះដោយគ្រាន់តែចុច ម៉ៅស្តាំលើផ្ទាំង Windows Explorer ហើយចុចលើ Command Prompt Here តែមុនយកវាមកប្រើយើងត្រូវបង្កើតវាសិន ។
របៀបធ្វើ
១. ចូលទៅកាន់ Registry ដោយចុច Start -> Run ហើយវាយពាក្យ Regedit រួចមកចុច ok ពេលនោះវានឹងចេញផ្ទាំងដូចរូបខាងក្រោមៈ
២. បន្ទាប់មកចូលទៅកាន់ HKEY_CLASSES_ROOTDirectoryshell
៣. បន្ទាប់មកទៀតបង្កើត New Key មួយដោយចុចម៉ៅស្តាំ នៅលើ shell à New à Key ហើយវាយពាក្យ Command Prompt បន្ទាប់មកទៀតចុចម៉ៅពីរដងនៅលើ (Default) ដែលស្ថិតនៅចំហៀងខាងស្តាំរួច វាយ Command Prompt Here ។
៥. បន្តមកទៀតសូមលោកអ្នក Log off ម៉ាស៊ីន រួចមកបើកឡើងវិញ ហើយបន្ទាប់មកអ្នកអាចសាកល្បងធ្វើ ដោយគ្រាន់តែ ចុច ម៉ៅស្តាំលើ Folder ណាមួយ ដូចមានរូបខាងក្រោមៈ
0 បញ្ចេញមតិ:
Post a Comment