ការ Copy ឯកសារចេញពីឌីស CD / DVD យកទៅទុកក្នុងកុំព្យូទ័រ គឺងាយស្រួលធម្មតាទេ តែនៅពេលដែល CD / DVD មានបញ្ហាធ្វើអោយយើងពិបាក Copy ដូចជាកំពុងចម្លង ឯកសារភាពយន្ត បានពាក់កណ្ដាល ស្រាប់តែវាមិនអាចចម្លងបន្តទៀតបានដោយបង្ហាញសារថា Error មកពីឌីស CD / DVD វាមានគុណភាពអន់ (ក្លែងក្លាយ) ធ្វើអោយយើងមិនអាច Copy យកទៅទុកបាន មានមួយទៀតឧទាហរណ៍ខ្ញុំបានទិញ CD Font ទុកប្រើប្រាស់ ស្រាប់តែខ្ញុំមិនអាចចម្លង Font ទាំងអស់នោះបានទេ គឺនៅសល់ Font ជាច្រើនដែលខ្ញុំមិនអាចទាន់បាន Copy។ ដូចនេះយើងឃើញថា ឯកសារដែលនៅក្នុង CD / DVD មិនអាច Copy បានទេ ធ្វើអោយយើងត្រូវរកអ្វីមួយមកជំនួយហើយ
ខ្ញុំសូមណែនាំកម្មវិធីមួយដែលមាន មុខងារជួយស្រោចស្រង់ឯកសារដែលមានផ្ទុកក្នុង CD / DVD អាចអោយយើង Copy យកមកទុកក្នុង Computer បាននោះមានឈ្មោះថា CD Recovery Toolbox ដែលជាកម្មវិធី Free ប្រើមិនគិតលុយ និងមិនកំណត់ពេល។ ដោយវាមានមុខងារងាយស្រួលប្រើការ ដូចនេះអ្នកអាចបន្ត Copy ឯកសារណាដែលមិនអាច copy បានពីមុនមកដោយប្រើកម្មវិធីនេះជាជំនួយ
Tuesday, April 9, 2013
CD Recovery Toolbox ជួយស្រោចស្រង់ឯកសារដែលពិបាក Copy
ចំណាំ៖ ថ្វី បើកម្មវិធី CD Recovery Toolbox អាចជួយ Copy ឯកសារដែលពិបាកៗបានក៏ពិតមែន តែមានពេលខ្លះក៏វាមិនអាចធ្វើបានដែរ នោះមកពីឌីស CD / DVD វាខូចដល់ថ្នាក់មិនអាចជួយ Copy បានទេ។ ដូចនេះសង្ឃឹមថាវាអាចជួយអ្នកបានខ្លះៗដែរចុះ :D។ ចំពោះខ្ញុំវិញ ខ្ញុំបានប្រើកម្មវិធីនេះយូរឆ្នាំមកហើយឃើញថា វាជួយបានល្អដែរ ដូចជាខ្ញុំត្រូវការ Copy ឯកសារ Font ចំរៀង ដែលពិបាក Copy តាមបែបធម្មតា ពេកខ្លះវាជួយបាន ហើយមានពេកខ្លះទៀតវាជួយមិនបាន ប្រហែលជា CD / DVD នោះមានខូចខ្លាំងពេកហើយបានជាមួយស្រោចស្រង់មិនបាន។
សរុបមកកម្មវិធី CD Recovery Toolbox វាអាចជួយបានតែឯកសារណាដែលពិបាក Copy ហើយក៏មិនអាចជួយបាននៅពេលវាប៉ះជាមួយ CD / DVD ដែរខូចទៅហើយនោះទេ។
ដកស្រង់ពីប្លកអាក្បាលធំ
មើលពីរបៀបប្រើប្រាស់ ចុចទីនេះ
0 បញ្ចេញមតិ:
Post a Comment