Wireless Network ជាប្រព័ន្ធ network ឥតខ្សែដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និង ផ្លាស់ប្តូរទីតាំង ដោយសារភាពងាយស្រួលទាំងនេះហើយទើប Wireless Networkទទួលបានការពេញនិយមប្រើទូទាំងពិភពលោក ។ ដើម្បីដំឡើងប្រព័ន្ធ Wireless Networkត្រូវការឧបករណ៍មួយចំនូនដូចជា Wireless Router ហើយកុំព្យូទ័រនីមួយៗនៅក្នុង Network ត្រូវមាន Network Card Wireless ។
ប្រសិនបើលោកអ្នកចងដំឡើងប្រព័ន្ធ Wireless Network សម្រាប់នៅតាមផ្ទះ ឬកន្លែងផ្សេង ដែលមានកុំព្យូទ័រចំនូនតិច អ្នកមិនបាច់ចំណាយលុយទិញ Wireless Router នោះទេ ។
ប្រើ Wireless Router |
មិនប្រើ Wireless Router |
ក្នុងការដំឡើង Wireless network មិនបាច់ប្រើ wireless router លោកអ្នកត្រូវមានកុំព្យូទ័រចាប់ពី ២ ឡើងទៅ ។ បន្ទាប់សូមលោកអ្នកជ្រើសរើសកុំព្យូទ័រមួយ ក្នុងចំណោមកុំព្យូទ័រផ្សេងៗរបស់លោកអ្នក យកមបង្កើត Network Name (SSID) បន្ទាប់ទើបឱ្យកុំព្យូទ័រផ្សេងទៀត Connect មកកាន់ Network Name ដែលបានបង្កើត ។
ដំនាក់ការទីមួយ ៖ សម្រាប់កុំព្យូទ័របង្កើត Network Name (SSID)
ដំបូងសូមលោកអ្នក right click លើ My Network Place របស់កុំព្យួទ័រដែលជ្រើសរើសយក មកបង្កើត Network Name រួចសូមយក Properties
សូម right click លើ connection wireless network card រួចជ្រើសរើសយក Properties បន្ទាប់មកជ្រើសរើសយក Internet Protocol(TCP/IP) រួចចុច OK button
សូមបញ្ចូលនូវ IP address និង Subnet mask ដូចរូបខាងក្រោម រួចសូមចុច OK button
បន្ទាប់មកសូមលោកអ្នកចុចលើ Wireless Network tab
សូមចុច Add button បន្ទាប់សូមធ្វើការបំពេញនូវឈ្មោះរបស់ SSID ហើយធ្វើការដកធីកនៅ ខាងមុខពាក្យ The key provided for me automatically រូចបញ្ចូលនូវ password របស់ប្រព័ន្ធ wireless network របស់លោកអ្នក ។
ធ្វើការធីកនៅខាងមុខពាក្យ This is a computer-to-computer(ab hoc) network; wireless access point are not used បន្ទាប់សូមចុច OK button
សូមចុច OK button ម្តងទៀតលើរូបដូចខាងក្រោម
ដំនាក់ការទីពី ៖ Connect កុំព្យូទ័រផ្សេងៗមកកាន់ Network Name ដែលបានបង្កើត
សូម right click លើ connection wireless network card រួចជ្រើសរើសយក Properties រួចសូមជ្រើសរើសយក Internet Protocol(TCP/IP) រួចចុច OK button ។ បន្ទាប់បញ្ចូលនូវ IP address និងSubnet mask ដែល Network ID ដូចកុំព្យូទ័រដែលបានបង្កើត Network Name រួចចុច OK button និង OK button ។
សូមជ្រើសរើសយក Network Name ដែលលោកអ្នកបានបង្កើត រួចសូមចុច Connect button
សូមធ្វើការបញ្ចូលនូវ password ដែលលោកអ្នកបានដាក់នៅពេលបង្កើត នៅក្នុងរូបដូចខាងក្រោមរួចចុច Connect button
ក្រោយពីបានធ្វើការ connect រួចរាល់ដូចរូបខាងក្រោមហើយ លោកអ្នកអាចធ្វើផ្សេងៗជាមួយប្រព័ន្ធ Networkរបស់លោកអ្នក ។
ប្រភពដើមទស្សនាវដ្តី អាន © ២០១១
0 បញ្ចេញមតិ:
Post a Comment