Sunday, January 15, 2012

ដំណើរការកម្មវិធីចាស់ៗជាមួយ Windows 7

ចំពោះអ្នកដែលប្រើកម្មវិធីចាស់ៗ ដែលអ្នកឥឡូវកំពុងប្រើ Windows 7 អ្នកអស់បញ្ហា ជា មួយវាទៀតហើយដោយសារតែ Windows 7 វាបានបង្កើតឡើងអោយយើងអាចដំណើរការមួយ Windowsមួយណាក៏បាន ដូចជា ៖ Win 95, 98, xp, Vista, server 2003, and server 2008 (Service Pack 1)។ 
          របៀបប្រើ ៖
-       Right Click នៅលើកម្មវិធីដែលអ្នកចង់ Run នោះ  បន្ទាប់មកយក Properties ->បន្ទាប់មក Compatibility បន្ទាប់មក Check យក Run this program in Compatibility mode forនិងជ្រើសរើសយក Version Windows ណាមួយ ដែលកម្មវិធីរបស់អ្នកអាច Run បាន ។


-        ចំណែកឯចំណុចខាងក្រោមត្រង់កន្លែង Privilege as an administrator មានន័យថាអ្នកនឹងអោយ កម្មវិធីនេះដំណើរការជា Admin គឺស្មើនឹងអ្នក Right Click យក Run as admin ដែរ ។
-        នៅត្រង់ចំណុច Change setting for all users គឺវាដូចទៅនឹង ចំណុចខាងលើដែរ តែយើងអាច Runជាមួយ User ទាំងអស់បានដោយមិនចាំបាច់ដូរ Properties នេះទៀតទេ  ។
               ចំណាំ ៖ នៅក្នុង Windows 7 កម្មវិធីខ្លះអ្នកត្រូវ ដំណើរការវាជា Administratorទើបអាចដំណើរការបាន ។
បង្កើនល្បឿន កុំព្យូទ័ររបស់អ្នកនៅក្នុង Windows 7
នៅក្នុង Windows 7 អ្នកអាចបង្កើនល្បឿនរបស់អ្នកបានដោយគ្រាន់តែចូលទៅកែ ទៅតាមចំនួន CPUដែលអ្នកមាន ទំហំ Ram និង time out 
          របៀបធ្វើ ៖
ចូល Start -> Run -> msconfig -> វានិងចេញផ្ទាំងដូចខាងក្រោម ៖
ចូល Tab boot -> time out កំណត់អោយវាមានទំហំតូចដែលគិតជា Second  និង tick យក no GUI bootដើម្បីបិទផ្ទាំងដែលជា Default នៅពេលដែល Windows របស់ Start មក ។ បន្ទាប់មកអ្នកអាចចុចលើ button Advanced option ដើម្បីកំណត់ ចំនួន CPU និង Ram 
នៅត្រង់កន្លែង Number of Processors អ្នកអាចកំណត់ចំនួនដែលអ្នកអោយកុំព្យូទ័រ របស់អ្នកធ្វើការ boot និងMaximum Memory កំណត់ទៅតាមទំហំ Ram ដែលអ្នកមាន ។

0 បញ្ចេញមតិ:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More