ជាង៩០% នៃ Windows 7 រងការប៉ះពាល់ដល់ដំណើរការដោយសារតែ registry ដែលខូចហើយតែមិនទាន់បានលុបទាំងស្រុងហើយ registry ដែលខូចៗទាំងនេះកើតឡើងដោយសារការដំឡើង និងលុបកម្មវិធីផ្សេងៗ ឬការកែនូវសមសភាពរបស់ System មួយចំនួន ។សូមអនុវត្តតាមការណែនាំខាងក្រោមនេះ
ចំណុចទី១៖ សម្អាតនូវ Registry កុំព្យូទ័ររបស់អ្នក
នៅពេលលោកអ្នកប្រើនូវកុំព្យូទ័រលោកអ្នកយូរទៅៗលោកអ្នកប្រាកដជាមានបញ្ហាហើយបញ្ហាទាំងនេះជាធម្មតាកើតឡើងដោយសារ Registry មានការពូនផ្តុំនូវតម្លៃ file ដែលឥតប្រយោជន៍ នៅពេលលោកអ្នកដំឡើងកម្មវិធី និងលុបកម្មវិធីជាដើម ។ដូចនេះ ដើម្បីដោះស្រាយបញ្ហានេះយើងសូមណែនាំនូវកម្មមួយឈ្មោះថាRegistryBooster (មានតួនាទីសម្អាត Registry ឥតប្រយោជន៍កម្មវិធីនេះមានក្នុង CD លេខ២៦) ។
ចំណុចទី២៖ នៅក្នុងចំណុចទីពីរនេះ ដើម្បីបង្កើនល្បឿន កុំព្យូទ័រលោកអ្នកនោះគឺការ Defragment
Aero Theme វាមានតួនាទីជាអ្នកកំណត់នូវពណ៌របស់ windows 7 ឲ្យអ្នកប្រើប្រាស់ មើលទៅមានភាពប្រសើរជាមុន តែទោះបីជាយ៉ាងណាក៏ដោយវាជាផ្នែកមួយដែលធ្វើឲ្យកុំព្យូទ័រលោកអ្នកយឺតផងដែរពីព្រោះវាទាញយកនូវ Graphic និង CPU របស់កុំព្យូទ័រ ។ដើម្បីដំណើរការវាបានលោកអ្នកត្រូវចុចMouse ស្ដាំនៅDesktop è PersonalizeèWindows Color Tab រួច ដោះ Check នៅ “Enable Transparency” ហើយ ចុច Apply
ចំណុចទី៤៖ Free Space
ប្រសិនបើកុំព្យូទ័រលោកអ្នកមានទំហំថាសរឹងតូចពេកក៏បណ្តាលឲ្យកុំព្យូទ័រលោកអ្នកយឺងផងដែរ ។ដើម្បីបង្កើនទំហំថាសរឹងលោកអ្នកអាចលុប file បណ្តោះអាសន្នរបស់ Internet និង file ដែលមិនសំខាន់ផ្សេងៗ ឬក៏ប្រើនូវ Disk Cleanup Tool ជាដើម ។
ចំណុចទី៥៖ បិទ Windows Indexing Service
Indexing Service គឺជាសេវាកម្មដែលតែងតែដំណើរការ Background កុំព្យូទ័ររបស់អ្នក ហើយធ្វើឲ្យថាសរឹងកុំព្យូទ័ររបស់អ្នក និង CPU មានដំណើរការយឺតទៅ ។ Indexing Services មានតួនាទីបង្កើតនូវ Index របស់ Content និង Properties ដើម្បីបង្កើនល្បឿនក្នុងការស្វែងរក file នៅក្នុង Local និង Network Drive ។ដើម្បីអនុវត្តន៍សូមលោកអ្នកអាចចូលទៅក្នុង My computer រូច
១ ចុច Mouse ស្ដាំលើ Drive C:è Propertiesèដោះ Check នៅលើ “Allow files on this drive to have contents indexed in addition to file properties”
១ ចុច Mouse ស្ដាំលើ Drive C:è Propertiesèដោះ Check នៅលើ “Allow files on this drive to have contents indexed in addition to file properties”
ចំណុចទី៦៖ បិទ Visual Effect នៅក្នុង Windows 7
ជាការពិតណាស់ Visual Effect គឺវាបង្កើនល្បឿននៅក្នុងការ Boot នូវ Windows កុំព្យូទ័ររបស់លោកអ្នកលើកដំបូង ដូចនេះលោកអ្នកអាចបិទនូវ Visual Effect ដែលមិនចាំបាច់មួយចំនួននៅក្នុង Windows លោកអ្នកបានអនុវត្តន៍ដូចនេះគឺ ចុចMouseស្ដាំលើ“computer”è“Properties”è“Advanced System Settings”è“advanced”
នៅខាងក្រោម “Performance” ចុចយក “setting” ជ្រើសរើស CustomèOK
ចំណុចទី៧៖ បង្កើត Windows 7 ReadyBoost
ReadyBoostគឺជាលក្ខណៈពិសេសមួយផងដែររបស់ Windows 7 និង Vista ដែលអនុញ្ញាតឲ្យលោកអ្នកយកនូវឧបករណ៍ USB flash ធ្វើជាអ្នកបង្កើននូវល្បឿនកុំព្យូទ័ររបស់អ្នក ។ របៀបធ្វើ ReadyBoost http://www.mydigitallife.info/2010/02/07/how-to-enable-and-use-readyboost-in-windows7 and-vista/ ។
ចំណុចទី៨៖ បិទ Start Up
នៅពេលកុំព្យូទ័រលោកអ្នកចាប់ផ្តើមបើកលើកដំបូងគឺវា Load នូវចំនួនកម្មវិធីជាច្រើនដោយស្វ័យប្រវត្តដែលកម្មវិធីទាំងនេះមានកម្មវិធីខ្លះលោកអ្នកមិនត្រូវការប្រើនោះទេដូចនេះលោកអ្នកអាចបិទកម្មវិធីដែល Startup ដោយស្វ័យប្រវត្តឲ្យស្របទៅតាមតម្រូវការរបស់អ្នក។ដើម្បីបិទនូវStartupនេះលោកអ្នកអាចធ្វើដូចខាងក្រោម
១ ចូល Start è run (Windows+r) è វាយពាក្យ msconfig
ចំណុចទី៩៖ បិទនូវសេវាកម្មមិនចាំបាច់ចោល
ជាធម្មតាកុំព្យទ័រលោកអ្នក មាននូវកម្មវិធីជាច្រើនហើយកម្មវិធីទាំងនោះមានសេវាកម្មជាច្រើនដែលដំណើរការនៅ Background របស់វា (Windows) ហើយសេវាកម្មមួយចំនួនមិនចាំបាច់សម្រាប់ការប្រើប្រាស់នោះទេដូចនេះលោកអ្នកអាចធ្វើបិទដោយអនុវត្តន៍ដូចខាងក្រោម៖
១ ចូល Startèrun èវាយពាក្យ services.msc
១ ចូល Startèrun èវាយពាក្យ services.msc
សម្រាប់កុំព្យូទ័រដែលប្រើប្រាស់តាមផ្ទះ លោកអ្នកអាចបិទនូវ សេវាកម្មមួយចំនួនដូចខាងក្រោម៖
១ Automatic Updates
២ Error Reporting Service
៣ Help and Support
៤ Indexing Service
៥ NetMeeting Remote Desktop Sharing
៦ Performance Logs and Alerts
៧ Protected storage
៨ Remote Registry
៩ Routing and Remote Access
១០ Secondary Logon
១១ Task Scheduler
ចំណុចទី១០៖ Upgrade អង្គចងចាំ ក្នុងករណីដែលលោកអ្នកគិតថា
កុំព្យូទ័ររបល់លោកអ្នកមិនមានភាពប្រសើរឡើង ឬកុំព្យូទ័រលោកអ្នកមានអង្គចងចាំតូចពេក លោកអ្នកអាចធ្វើការ Upgrade អង្គចងចាំកុំព្យូទ័ររបស់អ្នក ។
2 បញ្ចេញមតិ:
ពិតជាអត្ថបទល្អមែន
អរគុណដែលបានជួយគាំទ្រ
Post a Comment