Showing posts with label window 7. Show all posts
Showing posts with label window 7. Show all posts

Saturday, January 7, 2012

របៀបលុប Window old

តើអ្នកបាន​ធ្វើការ​ Upgrade ពីវីនដូស៊េរីចាស់ទៅវីនដូ ៧, ៨ ហើយចង់លុបនូវ Window old នៅក្នុង​Window 7, 8 ទេ? ជាធម្មតានៅពេលដែលយើងបានតំឡើងវីនដូពីរគឺមានការ​កើន​នូវទំហំ ដូច្នេះដើម្បីលុបនូវ Window old បានសូមធ្វើតាមរបៀបខាងក្រោមៈ




1.    ជាដំបូងសូមបើក Window Explorer ឬ (Windows + E)
2.    បន្ទាប់មកសូម Right click នៅលើ Drive ដែល Window.old ស្ថិតនៅ(ជាធម្មតា​វា​ស្ថិត​នៅក្នុងDrive C:\) រួចហើយសូមជ្រើសរើសយក Properties
3.    បន្ទាប់មកទៀតនៅក្នុង​ General tab ចុចលើ Disk Cleanup
      4. សូមរង់ចាំបន្តិច រួចចុចលើ Clean up system files

       5.    សូមធ្វើការ ធីកþ យកនូវ Previous windows installation ហើយចុច OK
  6. ត្រង់កន្លែងនេះគឺយើងរង់ចាំវាដំណើរការរហូតដល់ចប់ ពេលនោះ​ការលុប​គឺ​ដោយជោគជ័យហើយ ។


Tuesday, January 3, 2012

ដំណើរការកម្មវិធីចាស់ៗជាមួយ Windows 7

ចំពោះអ្នកដែលប្រើកម្មវិធីចាស់ៗ ដែលអ្នកឥឡូវកំពុងប្រើ Windows 7 អ្នកអស់បញ្ហា ជា មួយវាទៀតហើយដោយសារតែ Windows 7 វាបានបង្កើតឡើងអោយយើងអាចដំណើរការមួយ Windows មួយណាក៏បាន ដូចជា ៖ Win 95, 98, xp, Vista, server 2003, and server 2008 (Service Pack 1)។ 
          របៀបប្រើ ៖
-       Right Click នៅលើកម្មវិធីដែលអ្នកចង់ Run នោះ  បន្ទាប់មកយក Properties -> បន្ទាប់មក Compatibility បន្ទាប់មក Check យក Run this program in Compatibility mode for និងជ្រើសរើសយក Version Windows ណាមួយ ដែលកម្មវិធីរបស់អ្នកអាច Run បាន ។


-        ចំណែកឯចំណុចខាងក្រោមត្រង់កន្លែង Privilege as an administrator មានន័យថាអ្នកនឹងអោយ កម្មវិធីនេះដំណើរការជា Admin គឺស្មើនឹងអ្នក Right Click យក Run as admin ដែរ ។
-        នៅត្រង់ចំណុច Change setting for all users គឺវាដូចទៅនឹង ចំណុចខាងលើដែរ តែយើងអាច Run ជាមួយ User ទាំងអស់បានដោយមិនចាំបាច់ដូរ Properties នេះទៀតទេ  ។
               ចំណាំ ៖ នៅក្នុង Windows 7 កម្មវិធីខ្លះអ្នកត្រូវ ដំណើរការវាជា Administrator ទើបអាចដំណើរការបាន ។
បង្កើនល្បឿន កុំព្យូទ័ររបស់អ្នកនៅក្នុង Windows 7
នៅក្នុង Windows 7 អ្នកអាចបង្កើនល្បឿនរបស់អ្នកបានដោយគ្រាន់តែចូលទៅកែ ទៅតាមចំនួន CPU ដែលអ្នកមាន ទំហំ Ram និង time out ។
          របៀបធ្វើ ៖
ចូល Start -> Run -> msconfig -> វានិងចេញផ្ទាំងដូចខាងក្រោម ៖
ចូល Tab boot -> time out កំណត់អោយវាមានទំហំតូចដែលគិតជា Second  និង tick យក no GUI boot ដើម្បីបិទផ្ទាំងដែលជា Default នៅពេលដែល Windows របស់ Start មក ។ បន្ទាប់មកអ្នកអាចចុចលើ button Advanced option ដើម្បីកំណត់ ចំនួន CPU និង Ram ។
នៅត្រង់កន្លែង Number of Processors អ្នកអាចកំណត់ចំនួនដែលអ្នកអោយកុំព្យូទ័រ របស់អ្នកធ្វើការ boot និង Maximum Memory កំណត់ទៅតាមទំហំ Ram ដែលអ្នកមាន ។

គន្លឹះ១០យ៉ាងនៅពេល Windows 7 ដើរយឺត


ជាង៩០% នៃ Windows 7 រងការប៉ះពាល់ដល់​ដំណើរ​ការ​ដោយសារ​តែ registry ដែល​ខូចហើយតែមិនទាន់បានលុបទាំងស្រុងហើយ registry ដែល​ខូចៗ​ទាំងនេះកើតឡើងដោយសារ​ការ​ដំឡើង និងលុប​កម្មវិធី​ផ្សេងៗ ឬ​ការកែ​នូវ​សមសភាពរបស់ System មួយចំនួន ។សូមអនុវត្តតាមការណែនាំខាងក្រោមនេះ
​ចំណុច​ទី១៖ សម្អាត​នូវ Registry កុំព្យូទ័រ​របស់អ្នក​
​ នៅពេល​លោកអ្នក​ប្រើ​នូវ​កុំព្យូទ័រលោកអ្នក​យូរទៅៗ​លោកអ្នក​ប្រាកដជាមានបញ្ហាហើយបញ្ហាទាំងនេះជាធម្មតាកើតឡើង​ដោយសារ Registry មានការពូនផ្តុំ​នូវ​តម្លៃ file ដែល​ឥតប្រយោជន៍ នៅពេល​លោកអ្នក​ដំឡើង​កម្មវិធី និងលុប​កម្មវិធី​ជាដើម ។ដូចនេះ ដើម្បី​ដោះស្រាយបញ្ហានេះយើងសូមណែនាំ​នូវ​កម្មមួយ​ឈ្មោះ​ថាRegistryBooster (មាន​តួនាទី​សម្អាត Registry ឥតប្រយោជន៍​កម្មវិធី​នេះមាន​ក្នុង CD លេខ២៦) ។
​ចំណុច​ទី២៖ នៅ​ក្នុង​ចំណុច​ទីពីរនេះ ដើម្បី​បង្កើន​ល្បឿន កុំព្យូទ័រ​លោកអ្នក​នោះគឺការ Defragment

ចំណុច​ទី៣៖ បិទ​នូវ Aero Theme នៅលើ Windows 7
Aero Theme វាមាន​តួនាទី​ជាអ្នក​កំណត់​នូវ​ពណ៌របស់ windows 7 ឲ្យ​អ្នក​ប្រើ​ប្រាស់ មើលទៅមានភាព​ប្រសើរ​ជាមុន តែទោះបីជា​យ៉ាង​ណា​ក៏​ដោយវាជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​លោកអ្នក​យឺតផងដែរពី​ព្រោះ​វា​ទាញយក​នូវ Graphic និង CPU របស់​កុំព្យូទ័រ ។ដើម្បី​ដំណើរ​ការវាបាន​លោកអ្នក​ត្រូវចុចMouse ស្ដាំនៅDesktop è PersonalizeèWindows Color Tab  រួច ដោះ Check នៅ “Enable Transparency” ហើយ ចុច Apply
​ចំណុច​ទី៤៖ Free Space
​ប្រសិនបើ​កុំព្យូទ័រ​លោកអ្នក​មាន​ទំហំ​ថាសរឹងតូចពេកក៏​បណ្តាល​ឲ្យ​កុំព្យូទ័រ​លោកអ្នក​យឺងផងដែរ ។ដើម្បី​បង្កើន​ទំហំ​ថាសរឹង​លោកអ្នក​អាចលុប file បណ្តោះអាសន្នរបស់ Internet និង file ដែល​មិន​សំខាន់​ផ្សេងៗ ឬ​ក៏​ប្រើ​នូវ Disk Cleanup Tool ជាដើម ។
​ចំណុច​ទី៥៖ បិទ Windows Indexing Service
Indexing Service គឺជា​សេវាកម្ម​ដែល​តែងតែ​ដំណើរ​ការ Background កុំព្យូទ័រ​របស់អ្នក ហើយធ្វើ​ឲ្យ​ថាសរឹង​កុំព្យូទ័រ​របស់អ្នក និង CPU មាន​ដំណើរ​ការយឺតទៅ ។ Indexing Services មាន​តួនាទី​បង្កើត​នូវ Index របស់ Content និង Properties ដើម្បី​បង្កើន​ល្បឿន​ក្នុង​ការ​ស្វែងរក file នៅ​ក្នុង Local និង Network Drive ។ដើម្បី​អនុវត្តន៍សូម​លោកអ្នក​អាចចូលទៅ​ក្នុង My computer រូច
១ ចុច Mouse ស្ដាំលើ Drive C:è Propertiesèដោះ Check នៅលើ “Allow files on this drive to have contents indexed in addition to file properties”
ចំណុច​ទី៦៖ បិទ Visual Effect នៅ​ក្នុង Windows 7
ជាការពិតណាស់ Visual Effect គឺវា​បង្កើន​ល្បឿន​នៅ​ក្នុង​ការ Boot នូវ Windows កុំព្យូទ័រ​របស់​លោកអ្នក​លើកដំបូង ដូចនេះ​លោកអ្នក​អាចបិទ​នូវ Visual Effect ដែល​មិនចាំបាច់មួយចំនួននៅ​ក្នុង Windows លោកអ្នក​បានអនុវត្តន៍ដូចនេះគឺ ចុចMouseស្ដាំលើ“computer”è“Properties”è“Advanced System Settings”è“advanced”
នៅ​ខាងក្រោម “Performance” ចុចយក “setting”  ជ្រើសរើស CustomèOK
ចំណុច​ទី៧៖   បង្កើត Windows 7 ReadyBoost 
ReadyBoostគឺជា​លក្ខណៈ​ពិសេសមួយផងដែររបស់ Windows 7 និង Vista  ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​យក​នូវ​ឧបករណ៍ USB flash ធ្វើជា​អ្នក​បង្កើន​នូវ​ល្បឿន​កុំព្យូទ័រ​របស់អ្នក ។ របៀបធ្វើ ReadyBoost http://www.mydigitallife.info/2010/02/07/how-to-enable-and-use-readyboost-in-windows7 and-vista/ ។
​ចំណុច​ទី៨៖ បិទ Start Up
​នៅពេល​កុំព្យូទ័រ​លោកអ្នក​ចាប់ផ្តើមបើកលើកដំបូងគឺវា Load នូវ​ចំនួន​កម្មវិធី​ជា​ច្រើន​ដោយស្វ័យប្រវត្តដែល​កម្មវិធី​ទាំងនេះមាន​កម្មវិធី​ខ្លះ​លោកអ្នក​មិនត្រូវការ​ប្រើ​នោះទេដូចនេះ​លោកអ្នក​អាចបិទ​កម្មវិធី​ដែល Startup ដោយស្វ័យប្រវត្តឲ្យ​ស្រប​ទៅតាម​តម្រូវ​ការ​របស់អ្នក។ដើម្បី​បិទ​នូវStartupនេះ​លោកអ្នក​អាចធ្វើដូច​ខាងក្រោម​
១ ចូល Start è  run (Windows+r) è វាយពាក្យ  msconfig
ចំណុច​ទី៩៖ បិទ​នូវ​សេវាកម្ម​មិនចាំបាច់ចោល
ជាធម្មតាកុំព្យទ័រ​លោកអ្នក មាន​នូវ​កម្មវិធី​ជា​ច្រើនហើយ​កម្មវិធី​ទាំងនោះ​មាន​សេវាកម្ម​ជា​ច្រើន​ដែល​ដំណើរ​ការនៅ Background របស់វា (Windows) ហើយ​សេវាកម្ម​មួយចំនួនមិនចាំបាច់​សម្រាប់​ការ​ប្រើ​ប្រាស់​នោះទេដូចនេះ​លោកអ្នក​អាចធ្វើបិទដោយអនុវត្តន៍ដូច​ខាងក្រោម​៖
១ ចូល  Startèrun èវាយពាក្យ services.msc
សម្រាប់​កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់​តាមផ្ទះ លោកអ្នក​អាចបិទ​នូវ សេវាកម្ម​មួយចំនួនដូច​ខាងក្រោម​៖
១   Automatic Updates
២    Error Reporting Service
៣    Help and Support
៤    Indexing Service
៥    NetMeeting Remote Desktop Sharing
៦    Performance Logs and Alerts
៧    Protected storage
៨    Remote Registry
៩    Routing and Remote Access
១០    Secondary Logon
១១  Task Scheduler
​ចំណុច​ទី១០៖ Upgrade អង្គចងចាំ ក្នុង​ករណី​ដែល​លោកអ្នក​គិតថា
​ កុំព្យូទ័រ​របល់​លោកអ្នក​មិនមានភាព​ប្រសើរ​ឡើង ឬកុំព្យូទ័រ​លោកអ្នក​មានអង្គចងចាំតូចពេក លោកអ្នក​អាច​ធ្វើការ Upgrade អង្គចងចាំ​កុំព្យូទ័រ​របស់អ្នក​  ។




Twitter Delicious Facebook Digg Stumbleupon Favorites More