1. ដើម្បីតំឡើង Wordpress នៅលើ Localhost បានយើងចាំបាច់ត្រូវមាន៖
- កម្មវិធី WampServer , Xamp Server
- កញ្ចប់ Wordpress តាម Version នីមួយៗ (ក្នុងនេះខ្ញុំលើក Version 3.8)
2. ក្រោយពីតំឡើង WampServer រួចមកយើងត្រូវចុចពីរដង ឬ Double Click នៅលើ Icon នៅលើ Desktop
ក្រោយពីយើង Double Click ហើយ យើងនឹងបាន Icon មួយមានពណ៌បៃតង មានន័យថាយើងអាចធ្វើកិច្ចការបានហើយ ។
3. ត្រង់ជំហាននេះយើងត្រូវធ្វើការ Copy កញ្ចប់ Wordpress យកទៅដាក់នៅក្នុង Folder WWW (C:wampwww)
រួចហើយពន្លាវាជាការស្រេច
4. ជំហានក្នុងការបង្កើតឈ្មោះ Database ដើម្បីអាចឈានទៅតំឡើងវេបសាយមួយបាន(Install)
- ដើម្បីបង្កើត DATABASE បានគឺយើងត្រូវចូល http://localhost ---> phpmyadmin or http://localhost/phpmyadmin/ (username: root, password: don't have)
- នៅក្នុងមេរៀននេះគឺយើងបង្កើត Database មួយឈ្មោះ khmerdata (ដើម្បី database ចុចលើ Databases ---> create database (ដាក់ឈ្មោះ khmerdata) ---> select យក utf8_general_ci ---> ចុច Create
- ក្រោយពីយើងបានបង្កើត Database រួចហើយ បន្ទាប់មកទៀត ចូលទៅបើក Browser ហើយវាយអាស័យដ្ឋាន http://localhost or http://localhost/wordpress
- ក្រោយពីយើងបានអនុវត្តជំហានខាងលើរួចមក វានឹងបង្ហាញរូបបន្ទាប់ទៀតដូចខាងក្រោម ហើយចុចលើពាក្យ Create a Configuration File
- ចុចលើពាក្យ Let's go!
5. ត្រង់ចំណុចនេះ យើងត្រូវបំពេញ
- Database Name: khmerdata (ឈ្មោះ Database ដែលបានបង្កើតពីខាងលើ)
- User Name: root
- Password: none
- Database Host: localhost
- Table Prefix: wp_
- បន្ទាប់មកចុច Submit
- ជាបន្ដទៀតចុចលើ ប៊ូតុង Run the install
- ជាចុងក្រោយយើងត្រូវបំពេញព័ត៌មានខាងក្រោមជាចាំបាច់ នឹងត្រូវចងចាំដើម្បីធ្វើការ Log ចូលទៅកែប្រែពេលក្រោយ ។ ក្រោយពេលដែលបំពេញរួចរាល់ហើយ ចុចលើប៊ូតុង Install WordPress ។
- ការតំឡើងវេបសាយ Wordpress គឺទទួលបានជោគជ័យ!
- FRONTEND
FRONEND គឺជាតំបន់ដែលអ្នកទស្សនា រឺ សំរាប់អ្នកចុះបញ្ជីដែលនឹងមើលឃើញវា។ អ្នកចុះបញ្ជីជាធម្មតាធ្វើការជាមួយតែ FRONTEND ។ វាមើលទៅហាក់ដូចជាឃ្លាំងផ្ទុកទំនិញមួយ ដែលទំនិញទាំងអស់ត្រូវបានយកមកបង្ហាញនៅក្នុងហាង ។
- BACKEND
BACKEND គឺជាតំបន់នៃការគ្រប់គ្រងរបស់អ្នក(administration area) ដែលអ្នកគ្រាន់តែហៅវាថា administration។ អ្នកអាចអោយសិទ្ធិទៅអ្នកប្រើប្រាស់ ដើម្បីចូលទៅធ្វើការនៅក្នុង backend របស់អ្នក។ ការអោយសិទ្ធិនេះ គឺមានសារសំខាន់សំរាប់ បុគ្គលិកមួយចំនួន ដែលគ្រប់គ្រងលើ website។ អ្នកអាចចូលទៅកាន់ administration login បានដោយ វាយ /wp-admin។ ឧទាហរណ៍ http://localhost/wp-admin ។ អ្នកអាចចូលបានដោយប្រើព័ត៌មានលំអិត ដូចជា ឈ្មោះរបស់អ្នកប្រើប្រាស់និងលេខសំងាត់(User Name និង Password) ហើយអ្នកអាចជ្រើសរើស ។ ពេលដែលអ្នកចូលបានជោគជ័យ អ្នកនឹងចូលទៅកាន់តំបន់នៃការគ្រប់គ្រង(administration area)ដែលរចនាសម្ព័ន្ធរបស់វា អាស្រយ័លើសិទ្ធិរបស់អ្នកប្រើប្រាស់។
0 បញ្ចេញមតិ:
Post a Comment