Saturday, February 4, 2012

បញ្ចូលម៉ាស៊ីនគិតលេខទៅក្នុង Excel 2007/2010


Microsoft Office Excel គឺជាកម្មវិធីមួយដែលមានការប្រើប្រាស់នូវលក្ខខណ្ឌ ឬការគណនារកនូវ​ចម្លើយណាមួយដែលលោកអ្នកត្រូវការ ។ ទោះបីជាមានរូបមន្តស្រាប់ក៏ដោយក៏​លោកអ្នកមិនទុកចិត្ត​ចំពោះចម្លើយទាំងនោះឡើយ ។ លោកអ្នកតែងតែទៅបើកនូវ Calculator មកផ្ទៀងផ្ទាត់ចម្លើយទៀត​មិនខាន ហើយការចូលទៅចុចនោះវាចូលច្រើនដំណាក់កាល ។ ដូច្នេះដើម្បីចំណេញពេលវេលា​​ក្នុងការ​ផ្ទៀងផ្ទាត់ចម្លើយ ឥឡូវនេះខ្ញុំសូមណែនាំពីរបៀប​​យក Calculator របស់ Microsoft Window មកដាក់នៅលើ Quick Launch Toolbar របស់ Microsoft Office Excel 2007/2010

របៀបអនុវត្ត
១. ចូលទៅបើកកម្មវិធី Microsoft Office Excel 2007/2010 ដោយគ្រាន់តែចុច Start à Programs à Microsoft Office à Microsoft Office Excel 2007/2010 ឬចុច Start à Run បន្ទាប់មកវាយ Excel ហើយចុច​ប៊ូតុង OK ។
២. បន្ទាប់មកសូមចុចប៊ូតុង​ Office Button (នៅក្នុង Office 2010 ចុច File) à Excel Option Customize Quick Access Toolbar à More Commands ដូចរូបខាងក្រោមៈ
 ៣. បន្ទាប់មកទៀតសូមចុច Add Calculator ចូលទៅក្នុង Customize Quick Access Toolbar ដោយគ្រាន់តែចុច Choose Commands ជ្រើសយក All Commands... រួចចុចជ្រើស Calculator ហើយចុចប៊ូតុង Add បន្ទាប់មកទៀតចុច OK សូម​មើលរូបដូចខាងក្រោមៈ
 ៤. ចុចក្រោយលោកអ្នកនឹងឃើញ​ Icon Calculator នៅ Customize Quick Access Toolbar សូមយកម៉ៅចុចលើ​ Icon នោះ វានឹងបង្ហាញ​ដូចរួបខាងក្រោមៈ
 សូមមើលវីដេអូបន្ថែម

0 បញ្ចេញមតិ:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More