Hard Disk Drive (HDD) ជាឧបរកណ៍សម្រាប់រក្សាទុកទិន្នន័យជាចិន្រៃ្តរបស់កុំព្យូទ័រដ៏សំខាន់ ដែលបង្កើតដំបូងនៅឆ្នាំ ១៩៥៦ ដោយក្រុមហ៊ុន IBM ហើយមានឈ្មោះថា RAMAC ។
ជាទូទៅនៅក្នុងកុំព្យូទ័រមួយត្រូវមាន HDD មួយយ៉ាងតិចសម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ (Operating System) កម្មវិធីសម្រាប់ប្រើប្រាស់ (Software) និង ឯកសារផ្សេងៗទៀត ។ HDD ដែលសិ្ថតនៅខាងក្នុង caseត្រូវបានគេហៅថា Internal HDD ហើយមាន HDDមួយប្រភេទទៀតដែលប្រើនៅខាងក្រៅសម្រាប់រក្សាទុកឯកសារ ឬ backup ត្រូវបានគេហៅថា External HDDដែលអាចភ្ជាប់តាមរយៈខ្សែ USB ។
មុខនាទីរបស់ Hard Disk Drive (HDD)
នៅក្នុង case មួយប្រសិនបើមាន HDD ច្រើនចាប់ពី ២ឡើងទៅ ត្រូវចែកតួនាទី HDD នីមួយៗឱ្យបានច្បាស់ ហើយតួនាទីរបស់ HDD មាន ២ គឺ Master និង Slave ។
Master HDD គឺជា HDD សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ និង boot loader ។ ចំណែកឯ Slave HDD ជាHDD សម្រាប់រក្សាទុកនូវឯកសារផ្សេងៗ ។
ដើម្បីបែងចែកនូវតួនាទីរបស់ HDD នីមួយៗជា Master ឬ Slave អាស្រ័យទៅលើការដំរៀប jumper ។ ចំពោះការដំរៀប jumper សូមមើលព័ត៌មានដែលមានបិទនៅលើ HDD ហើយធ្វើការដំរៀប jumperទៅតាមតួនាទីណាមួយ (Master ឬ Slave) ដែលលោកអ្នកចង់បាន ។
សូមមើលព័ត៌មាននៃការដំរៀប jumper នៅលើ HDD
\ |
ទីតាំងនៃការដំរៀប jumper របស់ HDD ប្រភេទរបស់ Hard Disk Drive (HDD) បច្ចុប្បន្ននេះមាន HDD ៣ប្រភេទដែលគេនិយមប្រើគឺ IDE (Integrated Drive Electronics) ឬ PATA (Parallel ATA), SATA (Serial ATA) និង SCSI (Small Computer Systems Interface) ។ IDE ជាប្រភេទ Connection មួយដែលត្រូវបានដាក់បង្ហាញដំបូងក្នុងឆ្នាំ ១៩៨៦ ហើយជាទូទៅមានល្បឿន ៥៤០០ ឬ ៧២០០ RPM (Around Per-Minute “ជុំក្នុងមួយនាទី”) ចំណែកឯSATA វិញត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០០២ ហើយមានល្បឿន ៧២០០ RPM (មាន SATAខ្លះមានល្បឿនដល់ទៅ ១០០០០ RPM) ។ តារាងប្រៀបធៀបរវៀង IDE និង SATA IDE
Serial ATA (SATA)
ខ្សែ IDE និង SATA SCSI ជាប្រភេទ HDD មួយដែលគេប្រើសម្រាប់ computer server សម្រាប់បង្កើត Raid ។ SCSIមានល្បឿនលឿនក្នុងការបញ្ចូនទិន្នន័យដែលមានល្បឿនរហូតដល់ ១០០០០ ឬ ១៥០០០ RMP ។ ជាងនោះទៅទៀត SCSI ជាប្រភេទ HDD ដែលបង្កើតឡើងសម្រាប់ការប្រើប្រាស់បានយូរ ហើយអាចប្រើបាន ២៤ ម៉ោងក្នុង ១ថ្ងៃ និង ៧ថ្ងៃក្នុង ១ សប្តាហ៍ ។ ខ្សែ SCSI |
0 បញ្ចេញមតិ:
Post a Comment