សួស្តីអ្នកទាំងអស់គ្នា!!! ថ្ងៃនេះស្រលាញ់ខ្មែរសូមនាំយកនូវគន្លឹះមួយទៀតសំរាប់ចែករំលែកដល់អ្នកទាំងអស់គ្នា ។ គន្លឹះនេះគឺយើងទាំងអស់គ្នាតែងតែជួបប្រទះនៅពេលដែលយើងដោត Flash ឬចាក់ជា CD, DVD,….. ។ ហើយក៏ជាឱកាសល្អសំរាប់ Virus Attack ឆ្លងចូលក្នុងកុំព្យូទ័ររបស់យើងផងដែរ ។
ដើម្បីការពាររាល់បញ្ហាទាំងអស់នេះ សូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
- ចូល Run វាយពាក្យ gpedit.msc
- ឥឡូវនេះសូមចុច Administrative templates បន្ទាប់មកចុច System
- នៅខាងស្តាំដៃនៃប្រអប់សូមរកមើលពាក្យ “ Turn off Autoplay “
- បន្ទាប់មកចុចកណ្តុរពីរដងនៅពីលើវា (Double Click)
- នៅពេលនោះវានឹងចេញនូវជំរើសដូចរូបភាពខាងលើ សូមជ្រើសយកពាក្យ Enabled
– នៅត្រង់ពាក្យ“ Turn off Autoplay on” ប្តូរទៅជា “All Drives” ។
ឥឡូវកុំព្យូទ័ររបស់យើងលែងដំណើរការ Autoplay ទៀតហើយ !!!
0 បញ្ចេញមតិ:
Post a Comment