Sunday, March 2, 2014

ត្រួសៗពីការប្រើប្រាស់ Theme, Widget, Plugin, Editor នៅក្នុង WordPress

Website ប្រភេទ CMS ប្រសិនបើយើងតំឡើងរួចរាល់ហើយ គឺនៅមិនទាន់ពេញជាលក្ខណៈគ្រប់​គ្រាន់​នៅឡើយទេ ។ ដើម្បីឲ្យមានលក្ខណៈគ្រប់គ្រាន់ មានភាពងាយស្រួលនឹងសំបូរបែប ដូច្នេះខ្ញុំ​សូម​ណែនាំពីការប្រើប្រាស់ Theme, Widget, Plugin, Editor ដោយខ្លីៗដូចខាងក្រោមនេះ៖

. ការប្រើប្រាស់ Theme

Theme គឺត្រូវបានគេប្រើប្រាស់ដើម្បី ធ្វើការ​ផ្លាស់រូបរាង ឬ Interface ឲ្យមាន​ភាព​​ទាក់ទាញ​ពី​អ្នកទស្សនា(Visitors) ហើយ​អ្វី​ ដែលធ្វើឲ្យ Website មានភាពល្បីយើងជា Developer ត្រូវចេះ​រចនា​នឹងរកនូវអ្វីដែលប្លែក ហើយថ្មី រួមមាន Interface, អត្ថបទ, ....... ។

ដើម្បីផ្លាស់ប្ដូរ Theme ត្រូវចូល ----> Appearance ---> Themes ---> Add New ---> Upload

01


ក្រោយពីចុចលើ Button Install Now ហើយ វានឹងបង្ហាញបញ្ជាក់ថា ការតំឡើង​របស់យើង​ទទួលបាន​ជោគជ័យ(Successfully) ដូចមានរូបខាងក្រោមនេះ៖

install 01

ដើម្បីប្រើប្រាស់ Theme នេះ ចុចលើពាក្យ Activate ជាការស្រេច ។

លទ្ធផល

result 01


. ការប្រើប្រាស់ Widget

Widgets គឺត្រូវបានផ្ដល់ឲ្យ User មានភាពងាយស្រួលក្នុងការ Drag និង Drop items ចូលទៅក្នុង​ទីតាំងដែលយើងចង់ដាក់ដើម្បីឲ្យវាបង្ហាញនៅលើ Front End ។ ការប្រើប្រាស់ Widget មានភាពងាយស្រួល​ក្នុងការរចនាវេបសាយ CMS ដែល​គេបានផ្ដល់ឲ្យជាច្រើនរយពាន់ តាមអ្វីដែលយើង​ចង់យក​មកប្រើប្រាស់ ។

          ដើម្បីចូលទៅប្រើប្រាស់ Widget ចូល Appearance ---> Widget


02


. ការប្រើប្រាស់ Plugin

Plugin គឺជា​សមាសធាតុមួយបន្ទាប់បន្សំ ដែលយើងប្រើប្រាស់វាដើម្បី​ជាជំនួយទៅឲ្យ Website មានសោភ័ណភាព ហើយ​ក៏អាចឲ្យ​យើងធ្វើការ​ការពារ​នូវ Website របស់យើង​មានសុវត្ថិភាពផងដែរ ។

          - ដើម្បីចូលទៅមើល Plugin ដែលបាន Install រួចហើយ ចុច Plugin ---> Installed Plugin


Plugin 01- ដើម្បីចូលទៅបន្ថែម Plugin ថ្មី ចុច Plugin ---> Add New ​ ---> Upload


03


. ការប្រើប្រាស់ Editor

ត្រង់ចំណុចនេះ​អាចឲ្យយើងធ្វើការកែប្រែ​ Theme តាមរយៈ​កូដ​ (Code) ប៉ុន្ដែ​វាមានភាពស្មុគ​ស្មាញបន្ដិច ដោយ​ Theme ខ្លះ វាមានជាប់ License ។ ប្រសិនបើយើងកែប្រែ ប្រភេទ Theme ខ្លះ​នឹងលែង​ដំណើរការ​តែម្ដង ។ អីចឹងការកែប្រែនេះ គឺយើងកែប្រែទៅតាម Theme នីមួយៗ ។

ដើម្បីចូលទៅកាន់ Editor ចុច Appearance ---> Editor

editor


7 បញ្ចេញមតិ:

រវាង blogger and word press មួយណាល្អប្រើជាង

បាទអរគុណ សម្រាប់ការចូលមកទស្សនា! ចំពោះខ្ញុំផ្ទាល់គឺ WordPress មានភាពងាយស្រួលប្រើប្រាស់ជាង Blogger

ខ្ញុំចង់ចេះអោយអ្នកជូយបង្រៀនខ្ញុំអោយចេះធ្វើWebsite បានតាមworldpress ផង
តើ​ដំបូងខ្ញុំត្រូវធ្វើដូចម្តេចខ្លះ?

បាទជាដំបូងអ្នកត្រូវមាន Domain and Hosting ជាចាំបាច់។ បន្ទាប់មកត្រូវ​មើល​ http://www.khmerdata.com/archives/462 របៀបនៃការតំឡើងនៅ Localhost និង Hosting Online គឺប្រហែលគ្នាទេ

hello......me create wordpress ready............but my wordpress that me create no plugins
how to get plugin in wordpress free???

you can click on plugin --> add new---> type name of plugin---> click search

click on Plugin --> Add new --> and you will see column Search

see picture below:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More