Thursday, July 19, 2012

របៀបបិទ Process ឲ្យបិទលឿននៅក្នុង Windows XP

បងប្អូនទាំងអស់គ្នាធ្លាប់ជួបបញ្ហានៅពេលបិទកុំព្យូទ័រមានភាពយឺតយ៉ាវ មែនទេ? ឥឡូវនេះបណ្ដាញអាយធីសូមបង្ហាញគន្លឹះខ្លះៗដើម្បីបិទនូវ Process ទាំងនោះ សូមមើលនូវវិធីខាងក្រោមៈ
១. ចូល Start –> Run (Windows + R) វាយ msconfig –> OK ឬ Enter, បន្ទាប់មកចុច Startup Tab ធ្វើការ ដកធី(Uncheck) នូវ Process ណាមួយដែលយើងចង់បិទវា មិនឲ្យដំណើរការនៅពេលបិទ ឬបើកនូវកុំព្យួទ័រ  រួចហើយ ចុច Ok។
២. ចូល Start –> Run (Windows + R) វាយ Secpol.msc –> OK ឬ Enter, ចុចលើ Local Policies –> Security Options បន្ទាប់មកមើលពាក្យ Clear Virtual memory pagefile នៅខាងស្ដាំដៃ ដើម្បី Disabled ។
បន្ទាប់ទៀតចុចផ្ទួនពីរដងនៅលើវា (Double Click) វានឹង Show ផ្ទាំងថ្មីមួយទៀតឡើង
ជ្រើសយក Disabled —> Ok ។
៣. Uninstalled នៅកម្មវិធីណាដែលមិនប្រើប្រាស់ ឬបិទដំណើរការវាចោល
៤. ប្រើប្រាស់កម្មវិធីណាដែលអាចលុបនូវប្រភេទ File ឥតប្រយោជន៍ចេញមានដូចជា temporary internet files, browser history, cookies ជាដើម ។



0 បញ្ចេញមតិ:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More